HH BANK ទទួលស្គាល់ជាធនាគារដែលមានគំនិតច្នៃប្រឌិតផ្នែកទីផ្សារ និងម៉ាកយីហោឈានមុខគេនៅកម្ពុជា
Daneth MechAUGUST 29 2022

សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ​ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងការប្តេជ្ញាជម្រុញ និងអភិវឌ្ឍនូវផលិតភាព និងវឌ្ឍនភាព និងដំណើរវិវត្តន៍ឆ្ពោះទៅមុខឥតឈប់ឈរបស់ ធនាគារ HH BANK សម្រាប់ប្រជាជនកម្ពុជា។

ពានរង្វាន់ម៉ាកយីហោឈានមុខគេរបស់ HH BANK គឺសំដៅលើយុទ្ធសាស្រ្ត ដ៏មានប្រសិទ្ធភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ជាមួយនឹងពាក្យស្លោករបស់ធនាគារ គឺ «ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ» ដើម្បីណែនាំម៉ាកយីហោ HH Bank ទៅកាន់អតិថិជនគោលដៅ ក្រោមហេតុផលចម្បងមួយគឺ «ហេតុអ្វីថ្ងៃស្អែកចាំបាច់ត្រូវតែប្រសើរ?» ជាមួយនឹងខ្លឹមសារវីដេអូជាច្រើនដែលបានផលិតដោយ ធនាគារ HH Bank ហើយត្រូវបានចាក់ផ្សាយជូនអតិថិជនតាមរយៈបណ្តាញសង្គមដែលមានអ្នកចូលទស្សនារាប់លាននាក់ ហើយវាបានបង្ហាញពីការសន្យាប្តេជ្ញាផ្តល់ជូននូវអ្វីដែលកាន់តែប្រសើរឡើងទៅថ្ងៃអនាគតដ៏ខ្លីឆាប់ខាងមុខនៃពាក្យថាថ្ងៃស្អែកកាន់តែប្រសើរសម្រាប់អតិថិជនរបស់ HH Bank​​ ។

លោក ឈន់ សកល នាយក នៃនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល នៃធនាគារ HH BANK បានមានប្រសាសន៍ក្នុងកម្មវិធីប្រគល់ពានថា៖ «វាជាកិត្តិយសបំផុតរបស់ធនាគារ HH Bank ដែលទទួលបានការទទួលស្គាល់ ជាធនាគារដែលមានគំនិតផ្តួចផ្តើមទីផ្សារ និងម៉ាកសញ្ញាល្អឈានមុខគេប្រចាំឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជា ពីទស្សនាវដ្តី ធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់អាស៊ី។ នេះគឺជាភាពជោគជ័យមួយ ហើយវាពិតជាអស្ចារ្យណាស់ដែលធនាគាររបស់យើង ទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ពីសំណាក់មជ្ឈដ្ឋានស្ថាប័នធនាគារក្នុងតំបន់ និងអន្តរជាតិ ហើយនេះក៏ជាពេលវេលាដ៏មានអត្ថន័យមួយថ្មីទៀត សម្រាប់ក្រុមការងារក្នុងការជម្រុញឱ្យ HH Bank បន្តការខិតខំអភិវឌ្ឍ និងបន្តសម្រេចសមិទ្ធផលថ្មីៗទៀតនៅឆ្នាំបន្តបន្ទាប់។» 

2

លោកនាយក​​​ ក៏បានបន្ថែមទៀតដែលថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាពិសេសក្រុមប្រឹក្សាភិបាលធនាគាររបស់យើងសម្រាប់ការគាំទ្រ និងការលើកទឹកចិត្ត ដើម្បីឱ្យក្រុមការងាររបស់ពួកយើងអាចបង្ហាញពីស្នាដៃច្នៃប្រឌិតប្រកបដោយវឌ្ឍនភាពសម្រាប់ធនាគារ HH Bank ជាពិសេសធ្វើឱ្យអតិថិជនកាន់តែមានទំនុកមកលើធនាគារ HH Bank ។ តម្រូវការរបស់អតិថិជន ភាពជោគជ័យរបស់អតិថិជន គឺជាបេសកកម្មរបស់យើង ហើយបេសកកម្មនេះគឺជាភាពជោគជ័យរបស់ HH Bank​ ។»

3

បញ្ជាក់ផងដែលថា HH BANK មានទីស្នាក់ការនៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្ទះលេខ៦៤ កែងមហាវិថីនរោត្តម និងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វាត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជថ្មីមួយដែលផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អបំផុត ហើយធនាគារកំពុងតែរៀបចំផែនការពង្រីកបណ្តាញសាខាជាច្រើន បន្ថែមទៀតនៅទូទាំងប្រទេសនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia