ក្រុមហ៊ុន អេចជីប៊ី អូតូ និងក្រុមហ៊ុន អេ & អេ អូតូ គ្រុប ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញបទល្មើសកម្មសិទ្ធិបញ្ញា បំពានលើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ម៉ាកសញ្ញា MAZDA និង KIA គ្រប់ប្រភេទ
Sreymom ChaAPRIL 30 2026

[ភ្នំពេញ, ថ្ងៃទី 30 ខែមេសា ឆ្នាំ២០២៦] — ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុន អេចជីប៊ី អូតូ និងក្រុមហ៊ុន អេ & អេ អូតូ គ្រុប ដែលជាតំណាងចែកចាយផ្តាច់មុខស្របច្បាប់នូវរាល់រថយន្ត និងគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទរបស់ ម៉ាកសញ្ញា MAZDA និង KIA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការ អនុវត្តច្បាប់ ចុះអប់រំណែនាំដល់ឈ្មួញដែលបាននាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក MAZDA និង KIA នៅលើទីផ្សារដែលមិនបានទទួលការអនុញ្ញាតត្រឹមត្រូវស្របច្បាប់ពីក្រុមហ៊ុនមេនៃម៉ាកសញ្ញាទាំងពីរ។ ការអនុវត្តវិធានការច្បាប់នេះ គឺដើម្បីធានាឲ្យបានថា រាល់រថយន្តម៉ាក MAZDA និង KIA ដែលបានចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា សុទ្ធតែទទួលបានការត្រួតពិនិត្យសមស្របតាមបទដ្ឋានបច្ចេកទេស និងឆ្លងកាត់ការអនុញ្ញាតត្រឹមត្រូវ មុនពេលដែលលក់ជូនដល់អតិថិជនប្រើប្រាស់។

Photo 2026 04 30 16 06 16

ក្នុងនោះផងដែរ តំណាងផ្នែកច្បាប់របស់ក្រុមហ៊ុន បានឲ្យដឹងថាការចុះអនុវត្តអប់រំណែនាំ ត្រួតពិនិត្យ និងបង្ក្រាបក្នុងករណីដែលរកឃើញថាមានបទល្មើសកម្មសិទ្ធិបញ្ញានេះ គឺសង្កត់ធ្ងន់លើការធានាឲ្យបានថារថយន្តគ្រប់ម៉ូដែលរបស់ម៉ាកសញ្ញាMAZDA និង KIA នៅលើទីផ្សារ គឺសុទ្ធតែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ 

Photo 2026 04 30 16 06 28


ឆ្លៀតក្នុងឱកាសនេះ តំណាងផ្នែកបច្ចេកទេសរថយន្ត របស់ក្រុមហ៊ុនក៏បានចែករំលែកផងដែរថាការណ៍ដែលអតិថិជនប្រើប្រាស់រថយន្តដែលមិនបាននាំចូលដោយផ្ទាល់ពីក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូលផ្តាច់មុខ គឺជាហានិភ័យមួយដែលគួរឲ្យព្រួយបារម្មណ៍ ត្បិតថាមុនពេលអាចនាំចូលម៉ូដែលណាមួយមកលក់ជាផ្លូវការបានជាទូទៅទាមទារឲ្យក្រុមការងារបច្ចេកទេសកំណត់ប្រព័ន្ធបច្ចេកវិទ្យា (Software-Configuration) រថយន្តឲ្យស្របទៅតាមតម្រូវការ និងបទដ្ឋានសុវត្ថិភាពទៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។ ហេតុដូច្នេះហើយ ការប្រើប្រាស់រថយន្តដែលរចនាសម្រាប់ប្រទេសដទៃ មកប្រើប្រាស់ក្នុងប្រទេសកម្ពុជាគឺជាកត្តាដែលអតិថិជនគួរថ្លឹងថ្លែងឲ្យបានច្បាស់លាស់។ 

Photo 2026 04 30 16 06 34


ជាចុងក្រោយ ក្រុមហ៊ុន អេចជីប៊ី អូតូ និងក្រុមហ៊ុន អេ & អេ អូតូ គ្រុប នឹងនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារទំនុកចិត្តជូនអតិថិជនទៅលើម៉ាកសញ្ញារថយន្ត MAZDA និង KIA ព្រមទាំងបន្តសហការជាមួយអាជ្ញាធរ ដើម្បីលុបបំបាត់ការនាំចូលដែលគ្មានសិទ្ធិអនុញ្ញាត និងមិនមានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ។


ដើម្បីទទួលបានព័ត៌មានច្បាស់ការ និងការធានាត្រឹមត្រូវ សូមទំនាក់ទំនងមកផេកផ្លូវការ៖
• Mazda Cambodia: https://www.facebook.com/share/1EBbymBbNC/?mibextid=wwXIfr 
• KIA Cambodia: https://www.facebook.com/share/18UwYjvxD9/?mibextid=wwXIfr

Photo 2026 04 30 16 46 47

Photo 2026 04 30 16 46 54

Photo 2026 04 30 16 47 00

Photo 2026 04 30 16 47 05

Photo 2026 04 30 16 49 18

Photo 2026 04 30 16 49 24

Photo 2026 04 30 16 53 24

Photo 2026 04 30 16 53 32

Photo 2026 04 30 16 53 38

Photo 2026 04 30 16 53 44

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia