(ភ្នំពេញ)៖ នារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុន Navitas ដើម្បីបង្កើតកិច្ចសហការ ជាយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រីកមាគ៌ាអប់រំជាសកល ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុ ជា។ ភាពជាដៃគូនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងផ្តល់ឱ្យសិស្សនូវផែនទីបង្ហាញផ្លូវច្បាស់លាស់ ទៅកាន់គ្រឹះស្ថាន ឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះត្រូវបានប្រារព្ធឡើងនៅសាលារៀន ហេរីងតុន អន្តរជាតិ ដែលមានទីតាំងនៅ បុរី ប៉េង ហួត បឹងស្លោ រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក Kevin Hieng ប្រធានក្រុមប្រឹក្សាភិបាលនៃ សាលារៀន ហេរីងតុន អន្តរជាតិ និង អ្នកស្រី Nga Tran នាយិកាប្រចាំតំបន់នៃក្រុមហ៊ុន Navitas។

នៅក្នុងមតិស្វាគមន៍ លោក Kevin Hieng បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សាលាចំពោះឧត្តមភាពនៃការសិក្សា និងការត្រៀមខ្លួន ជាសកល។ លោកបានកត់សម្គាល់ថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់សាលារៀន ហេរីងតុន អន្តរជាតិ ក្នុងការរៀបចំសិស្សឱ្យ មានមូលដ្ឋានគ្រឹះរឹងមាំ និងទស្សនវិស័យជាសកល ដោយដឹកនាំសិស្សានុសិស្សឆ្ពោះទៅកាន់សាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។

លោក Kevin Hieng បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សរបស់ សាលារៀន ហេរីងតុន អន្តរជាតិ នឹងទទួលបានការតម្រង់ផ្លូវឆ្ពោះទៅកាន់សាកលវិទ្យាល័យអន្តរជាតិនានា។ ក្រុមហ៊ុន Navitas ដែលមានថ្នាក់បរិញ្ញាបត្រជាង ៣៥០០ នៅទូទាំងសាកលវិទ្យាល័យចំនួន ៣៩ នៅទូទាំងពិភពលោក រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងប្រទេស ផ្សេងៗជាច្រើនទៀត នេះគឺជាស្ពានសម្រាប់អនាគតសិស្សរបស់យើងឆ្ពោះទៅកាន់អន្តរជាតិ»។

លោកបានបន្ថែមថា សម្រាប់សិស្សានុសិស្សរបស់សាលារៀន ហេរីងតុន អន្តរជាតិ ការចុះអនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបាន មើលឃើញថាជាការកំណត់ទិសដៅច្បាស់លាស់មួយសម្រាប់អនាគតសិក្សារបស់ពួកគេ ការសិក្សានៅក្នុងបរិយាកាសសកល និងការចូលរួម ប្រកួតប្រជែងជាអន្តរជាតិដោយមានទំនុកចិត្ត។ ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងផ្តល់នូវភាពច្បាស់លាស់ និងការណែនាំកាន់តែប្រសើរ ឡើង សម្រាប់សិស្សដែលស្វែងរកឱកាសអប់រំជាសកលប្រកបដោយគុណភាព តាមរយៈបណ្តាញរបស់ Navitas។
លោកស្រី Nga Tran បានថ្លែងថា៖ «Navitas មានបំណងនាំយកនូវបទពិសោធន៍អន្តរជាតិ ដែលមានតម្លៃ និងសារៈសំខាន់ មក កាន់ សាលារៀន ហេរីងតុន អន្តរជាតិ រួមមានសិក្ខាសាលាសម្រាប់រៀបចំសិស្ស ដើម្បីឱ្យពួកគេត្រៀមខ្លួនក្នុងដំណើរសិក្សានៅសាកលវិទ្យា ល័យ ឬព្រឹត្តិការណ៍តំរង់ទិសអាជីពជាដើម ពីព្រោះសកម្មភាពទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យសិស្សនូវបទពិសោធន៍ដំបូងចំពោះការ សិក្សាដែលមានស្តង់ដារអន្តរជាតិ និងជួយពួកគេអភិវឌ្ឍជំនាញ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យនៅបរទេស»។

នាឱកាសនោះ លោកស្រី Nga Tran ក៏បានប្រកាសពីការផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សនៃសាលារៀន ហេរឹងតុន អន្តរ ជាតិ ដើម្បីផ្តល់ឱកាសឱ្យពួកគេកសាងសមត្ថភាព និងទេពកោសល្យ ដែលបម្រើឱ្យមហិច្ឆតាក្នុងការរីកចម្រើនរបស់ពួកគេ។
ក្របខ័ណ្ឌនៃកិច្ចសហការនេះ តំណាងឱ្យឱកាសដ៏សំខាន់សម្រាប់សិស្សសាលារៀន ហេរីងតុន អន្តរជាតិ ក្នុងការទទួលបានផ្លូវឆ្ពោះទៅកាន់ សាកលវិទ្យាល័យឈានមុខគេ។ តាមរយៈការបញ្ចូលបណ្តាញអប់រំជាសកលរបស់ Navitas ជាមួយនឹងមូលដ្ឋានគ្រឹះការសិក្សារបស់ សាលារៀន ហេរីងតុន អន្តរជាតិ សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការតម្រង់ទិសការសិក្សា និងការអភិវឌ្ឍដែលមានរចនាស ម្ព័ន្ធល្អ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសិក្សាអន្តរជាតិរបស់ពួកគេ។

កិច្ចព្រមព្រៀងនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ទាំងសាលារៀន ហេរឹងតុន អន្តរជាតិ និងក្រុមហ៊ុន Navitas ក្នុងបំណងរួមគ្នាដើម្បី ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាពជោគជ័យរបស់សិស្ស និងលទ្ឋភាពក្នុងការសិក្សានៅទូទាំងពិភពលោក។

អំពី Navitas
Navitas គឺជាអ្នកផ្តល់សេវាអប់រំឈានមុខគេជាសកល ដែលផ្តល់សេវាកម្មអប់រំយ៉ាងទូលំទូលាយដល់សិស្សជាង ៦០,០០០ នាក់ តាមរ យៈបណ្តាញមហាវិទ្យាល័យ និងសាខាជាង ១០០ កន្លែង ក្នុង ១៨ ប្រទេស។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យតភ្ជាប់ផ្លូវទៅកាន់ សាកលវិទ្យាល័យ Navitas ផ្តល់នូវកម្មវិធីមុនសាកលវិទ្យាល័យ និងកម្មវិធីសាកលវិទ្យាល័យ ការបណ្តុះបណ្តាលភាសា និងការអប់រំ ផ្នែកប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត (Creative Media) ដោយចាប់ដៃគូជាមួយសាកលវិទ្យាល័យលំដាប់កំពូលៗក្នុងប្រទេសអូស្ត្រាលី កា ណាដា អឺរ៉ុប ចក្រភពអង់គ្លេស ខូវែលសេឡង់ សិង្ហបុរី សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធានាបាននូវជោគជ័យរបស់ សិស្សក្នុងពិភពលោកដែលជំរុញដោយបច្ចេកវិទ្យា។
អំពីសាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School)
សាលារៀន ហេរីងតុន អន្តរជាតិ គឺជាគ្រឹះស្ថានសិក្សាដែល អនុវត្តតាមស្តង់ដារអន្តរជាតិដែលទទួលស្គាល់ជាសកល រួមមាន Cambridge Assessment International Examinations (CAIE) និង Council of British International Schools (COBIS) ដើម្បីធានាថាសិស្សានុសិស្សទទួលបានកម្មវិធីសិក្សាដែលមានស្តង់ដារសកល និងត្រៀម ខ្លួនសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យឈានមុខ និងឱកាសអនាគតនៅជុំវិញពិភពលោក។ សាលាក៏ត្រៀមនឹងបើកដំណើរការ នៅ នៅខែសីហា ឆ្នាំ២០២៦ខាងមុខនេះដែលមានទីតាំងស្ថិតនៅក្នុង បុរី ប៉េង ហួតបឹងស្ងោរ ដែលបរិវេណសាលាមានបំពាក់សម្ភារៈ បរិក្ខារសិក្សារទំនើបៗ រួមមានអាងហែលទឹកពីរ ផ្លូវរត់ប្រណាំង តារាងបាល់ទាត់ បាល់បោះ និងសាលតន្ត្រី សិល្បៈ និងបន្ទប់កំព្យូទ័រ iMac Lab។ សាលារៀន ហេរឹងតុន អន្តរជាតិ មានការប្តេជ្ញាចិត្តយ៉ាងមាំមួនចំពោះសុខុមាលភាព សុវត្ថិភាព និងការការពារ សិស្សានុសិស្ស។ សាលាបានអនុវត្តប្រព័ន្ឋ និងគោលនយោបាយការពារសុវត្ថិភាពអន្តរជាតិយ៉ាងរឹងមាំ ដែលត្រូវបានរៀបចំឡើងដើម្បី ការពារ គាំទ្រ និងថែរក្សាកុមារ សិស្សានុសិស្ស គ្រប់រូប ដោយផ្តល់ភាពជឿជាក់ដល់មាតាបិតាថាបុត្រធីតា របស់ពួកគាត់កំពុងសិក្សានៅ ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រយ៉ាងពេញលេញ។
Herrington International School Signs MOU with Navitas to Expand Global Education Pathways
Phnom Penh, Cambodia – March 2026 ៖ Herrington International School has signed a Memorandum of Understanding (MOU) with Navitas, formalizing a strategic collaboration to expand structured global education pathways for students in Cambodia. This partnership aims to enhance academic cooperation and provide students with a clear roadmap to globally recognized higher education institutions.
The MOU signing ceremony was held at the Herrington International School campus located at Borey Peng Huoth Boeng Snor, Phnom Penh. The agreement was signed by Mr. Kevin Hieng, Chairman of Herrington International School, and Ms Nga Tran – Regional Director from Navitas.
This collaborative framework represents a significant opportunity for Herrington students to access premier university pathways. By integrating Navitas's global network with Herrington’s academic foundation, students will benefit from improved academic direction and well-structured development to succeed in their international learning journeys.
In his welcome remarks, Mr. Kevin Hieng emphasized the school's commitment to academic excellence and universal readiness. He noted that the partnership reflects Herrington's vision of preparing students with solid fundamental backgrounds and global perspectives, guiding them toward world-ranking universities.
Representing Navitas, the leadership reaffirmed their commitment to broadening the quality of education and enabling students to fulfill their academic potential. The partnership is expected to provide strengthened clarity and guidance for students pursuing quality global education opportunities across the Navitas network.
The agreement marks a landmark for both Herrington International School and Navitas in their shared drive for regional and international collaboration, student success, and global mobility
About Navitas
Navitas is a leading global education provider that delivers a wide range of educational services to over 60,000 students through a network of more than 100+ colleges and campuses in 18 countries. As a pioneer in the university pathway sector, Navitas offers pre-university and university programs, language training, and creative media education, partnering with top-tier universities in Australia, Canada, Europe, the United Kingdom, New Zealand, Singapore, the United States and beyond to ensure student success in a technologically driven world.
About Herrington International School
Herrington International School is a world-class institution opening in Phnom Penh, Cambodia, in 2026. Located in Borey Peng Huoth, the school focuses on a UK-certified curriculum utilizing inquiry-based learning. The campus features state-of-the-art facilities, including dual swimming pools, a running track, indoor basketball courts, a soccer field, and dedicated music, arts, and technology spaces. Herrington emphasizes academic excellence, holistic development, and global values to prepare well-rounded individuals for an interconnected world.


