សាលាអន្តរជាតិដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្លាយជាសមាជិករបស់ស្ថាប័នលំដាប់កំពូលចំនួន ២ ពីចក្រភពអង់គ្លេស
Daneth Mech•NOVEMBER 4 2026•

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ សាលាអន្តរជាតិ ហេរីងតុន (Herrington International School) មានមោទនភាពប្រកាសនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយសម្រាប់វិស័យអប់រំនៅកម្ពុជា ដែលបានក្លាយជា សាលាអន្តរជាតិតែមួយ និងដំបូងបង្អស់ ដែលទទួលស្គាល់ពីស្ថាប័នអប់រំអន្តរជាតិដ៏ល្បីល្បាញបំផុតពីរនៃចក្រភពអង់គ្លេស៖ ស្ថាប័នខេមប្រ៊ីជ (Cambridge International Education) និងខូប៊ីស (COBIS - Council of British International Schools)។

 

2 (2)

3 (2)

 

ជាមួយនឹងការទទួលស្គាល់គុណភាពពីស្ថាប័នកំពូលទាំងពីរនេះ សាលាអន្តរជាតិ ហេរីងតុន បានប្រកាសនូវតំណែងថ្មីមួយក្នុងការក្លាយជា សាលាអន្តរជាតិតែមួយគត់នៅកម្ពុជា ដែលទទួលបានការចុះបញ្ជីជាសាលាអន្តរជាតិ Cambridge និងសមាជិកភាពពេញលេញពី COBIS ដែលនេះជាជោគជ័យដ៏មានមោទនភាពបំផុតមួយក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។

ដោយរួមបញ្ចូលគ្នានូវគុណភាពផ្នែកសិក្សាលំដាប់ពិភពលោករបស់ Cambridge International Education ជាមួយនឹងបណ្តាញវិជ្ជាជីវៈ និងគុណតម្លៃនៃការអប់រំរបស់ COBIS សាលាអន្តរជាតិ ហេរីងតុន បាននិងកំពុងបន្តកសាងសហគមន៍សាលាមួយ ដែលរួមបញ្ចូលគ្នានូវគុណភាពផ្នែកការសិក្សា ការអភិវឌ្ឍគុណធម៌ សុខុមាលភាពសិស្ស និងទស្សនវិស័យសកល។

ជាមួយនឹងការលូតលាស់ជាបន្តបន្ទាប់ឥតឈប់ឈរ ការប្តេជ្ញារបស់សាលានៅតែមិនផ្លាស់ប្តូរនោះគឺ ការបំពាក់បំប៉នសិស្សគ្រប់រូបនូវទំនុកចិត្ត ចំណេះដឹង និងជំនាញ ដើម្បីរីកចម្រើននៅក្នុងពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរឥតឈប់ឈរ។

 

4 (2)

5

6

A

B

 

សាលាអន្តរជាតិ ហេរីងតុន មិនត្រឹមតែរៀបចំសិស្សសម្រាប់ការប្រឡងមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះយើងរៀបចំយុវជនជំនាន់ក្រោយក្នុងការប្រើប្រាស់ជីវិតដែលឈានឆ្ពោះទៅមុខ "ផុតពីព្រំដែននៃការសិក្សា" (Education Beyong Borders)។

 អំពីស្ថាប័នខេមប្រ៊ីជ (Cambridge International Education)

ក្នុងនាមជាសាលាអន្តរជាតិដែលបានចុះបញ្ជីជាផ្លូវការពី Cambridge សាលាអន្តរជាតិ ហេរីងតុន ផ្តល់ជូនសិស្សានុសិស្សនូវប្រព័ន្ធអប់រំ Cambridge Pathway ដែលទទួលស្គាល់ជាសកល ផ្តល់នូវមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំ ដើម្បីអភិវឌ្ឍការគិតពិចារណា គំនិតច្នៃប្រឌិត ជំនាញដោះស្រាយបញ្ហា និងការស្រឡាញ់ការសិក្សាពេញមួយជីវិត។

កម្មវិធីសិក្សា Cambridge បំពាក់បំប៉នសិស្សនូវចំណេះដឹង ជំនាញ និងសញ្ញាបត្រចាំបាច់ ដើម្បីបន្តការសិក្សានៅឧត្តមសិក្សា និងចាប់យកឱកាសនាពេលអនាគតនៅជុំវិញពិភពលោក។

 

7

8

9

 

អំពី COBIS - Council of British International Schools

សមាជិកភាពរបស់សាលាអន្តរជាតិ ហេរីងតុន ដែលទទួលស្គាល់ដោយ COBIS ជាសក្ខីភាពនៃស្តង់ដាអប់រំអន្តរជាតិខ្ពស់បំផុត ដែលពង្រឹងទំនាក់ទំនងរបស់ខ្លួនទៅកាន់បណ្តាញសាលាអន្តរជាតិអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក ព្រមទាំងបង្ហាញពីការប្តេជ្ញាលើគុណភាពនៃការអប់រំ ជំនាញវិជ្ជាជីវៈរបស់គ្រូ សុខុមាលភាពសិស្ស និងការអភិវឌ្ឍជាប្រចាំ។

ការចូលជាសមាជិករបស់ស្ថាប័នអន្តរជាតិ COBIS នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការរក្សានូវស្តង់ដាប្រតិបត្តិការអប់រំបែបចក្រភពអង់គ្លេសដែលមានគុណភាពខ្ពស់ ព្រមទាំងបង្កើតបរិស្ថានការសិក្សាដែលមានសុវត្ថិភាព សុខុមាលភាព និងការគាំទ្រយ៉ាងពេញទំហឹងដល់សិស្សគ្រប់រូប។

អំពីសាលាអន្តរជាតិ ហេរីងតុន (Herrington International School)

សាលាអន្តរជាតិ ហេរីងតុន គឺជាសាលាអន្តរជាតិស្របតាមកម្មវិធីសិក្សាចក្រភពអង់គ្លេស ដែលមានទីតាំងស្ថិតនៅក្នុង បុរី ប៉េង ហួត បឹងស្នោ រាជធានីភ្នំពេញ។ តាមរយៈការផ្តល់ជូននូវកម្មវិធីសិក្សាតាមប្រព័ន្ធ Cambridge ដែលផ្តោតសំខាន់ទៅលើគុណភាពនៃការអប់រំ ក្នុងបរិស្ថានសិក្សាដែលផ្តល់ជូននូវសុខុមាលភាព សុវត្ថិភាព និងការការពារដល់សិស្សានុសិស្សគ្រប់រូប។ សាលាប្តេជ្ញាចិត្តក្នុងការផលិតនូវធនធានមនុស្សដែលមានភាពប៉ិនប្រសប់ផ្នែកសិក្សា ការអភិវឌ្ឍបែបគ្រប់ជ្រុងជ្រោយ និងការរៀបចំសិស្សឱ្យក្លាយជាពលរដ្ឋសកលដែលមានទំនុកចិត្ត និងទំនួលខុសត្រូវ។

ទំនាក់ទំនងសាកសួរព័ត៌មានផ្នែកចុះឈ្មោះចូលរៀន៖

  • Smart: +855 87 668 824 | +855 96 447 3371 (ភាសាចិន)
  • Cellcard: +855 11 279 867 | +855 85 668 822 

ឆានែល Telegram៖ https://t.me/Herrington_international_school 

ទីតាំង៖ បុរី ប៉េង ហួត (Eco Collection) ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ៖ https://maps.app.goo.gl/DuvSajiJsqkzwAvy9?g_st=ic

🌎 គេហទំព័រសាលា៖ www.his.edu.kh

 

10

11

12

14

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia