របរខ្លះយើងមើលទៅធម្មតាៗ សាមញ្ញាៗពិតមែន តែបើក្រឡេកមកមើលទីផ្សារវិញគឺលក់ដាច់ដូចព្យុះ មិនតែប៉ុណ្ណោះរបរខ្លះតូចទេតែរកចំណូលបានច្រើនណាស់ ។ ខាងក្រោមនេះជាមុខរបរទាំង៥ ដែលអ្នកចង់បានចំណូលច្រើនអាចឆ្លៀតធ្វើបាន៖
១. ច្នៃនំខ្មែរលក់
អ្នកស្រី ងី សុវណ្ណធីតា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នសហគ្រាសឈ្មោះថា Svay Angkor របស់អ្នកស្រីនៅក្នុងទឹក ដីខេត្តសៀមរាបកំពុងតែពាក់ញ៉ាប់ដៃជើងក្នុងការច្នៃនំខ្មែរយើងបានជាង១០០ប្រភេទ ហើយក៏បានតែបោះដុំនិងលក់រាយទៅកាន់ផ្សារម៉ាតតូចធំជាច្រើននៅក្នុងប្រទេសកម្ពុជា ។
ស្រ្តីវ័យប្រមាណជាង៣០ឆ្នាំរូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្ននេះនំមួយប្រភេទដែលទើបច្នៃចេញមក មានឈ្មោះថានំពាពិសេស ខេត្តសៀមរាប កំពុងតែមានតម្រូវការខ្លាំងបំផុតលើទីផ្សារ ពោលគឺផលិតច្រើនប៉ុណ្ណាក៏លក់ដាច់អស់ដែរ ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ ផលិតផល សហគ្រាសស្វាយអង្គរ បានដាក់លក់ពេញផ្សារទំនើបធំៗដូចជា ផ្សារអូឡាំពិច ស៊ុបភើម៉ាត ផ្សារទំនើប Big C ផ្សារអង្គរ ផ្សារទំនើប ហ៊្វែរផ្លាស ផ្សារកសិផលធម្មជាតិ ផ្សារទំនើបអ៊ីអន ផ្សារប៉ៃតងស្រស់ ផ្សារទំនើបឡាក់គី និងនៅផ្សារជាច្រើនទៀតនៅក្នុងស្រុកខ្មែរ ។
សម្រាប់បងបងប្អូនដែលតែងតែនិយម ចូលចិត្ត និងនិយមការផលិតនៅក្នុងស្រុក ជាពិសេសនោះតាមផ្សារទំនើប ឬផ្សារម៉ាត ដែលចង់បានផលិតផលរបស់ខ្មែរយើង យកទៅចែកចាយបន្ត បងប្អូនក៏អាច ធ្វើការទំនាក់ទំបងទៅកាន់ហ្វេសប៊ុកផេកដោយផ្ទាល់គឺ Svay Angkor ឬតាមលេខ ៖ 077335689/ 012 909102
២. ធ្វើភេសជ្ជៈលក់
លោកប្រាក់ សុខធី ដែលជា ស្ថាបនិកសហគ្រាសភេសជ្ជៈទឹកអំពិលទុំស្នាដៃអ្នកម្តាយ បាននិយាយថារបរធ្វើភេជ្ជៈលក់នេះពីដំបូងឡើយ លោកមានដើមទុន តែ ៦០ដុល្លារទេដោយលុយ២៥ដុល្លារលោកបានឱ្យម្តាយទិញវត្ថុធាតុដើមដើម្បីធ្វើនឹង៣៥ដុល្លារទៀត សម្រាប់ទិញកែវ នឹងធ្វើស្ទឹងឃឺ ដើម្បីវេចខ្ចប់ផលិតផល។ ហើយពីដើមមកភេសជ្ជៈរបស់លោកមានតែទឹកអំពិលទុំ ១រសជាតិប៉ុណ្ណោះ គឺរសជាតិដើមអំពិល ប៉ុន្តែក្រោយពីលោកបានចូលប្រឡូកការងារនេះជាមួយម្តាយរបស់លោក បានចាប់ផ្តើមកែច្នៃចេញជា៤ រសជាតិទៀត គឺទឹកអំពិលទុំរសជាតិដើម ទឹកអំពិលទុំ សណ្ដែកដីល្ងស ទឹកអំពិលទុំ ដំណាប់កន្ទួតល្ងស ទឹកអំពិលទុំ ខ្ញីល្ងស នឹងភេសជ្ជៈថ្មី នោះគឺ ទឹកក្រូចឆ្មាកាំបួយទឹកឃ្មុំ ដែលកំពុងទទួលបានការគាំទ្រច្រើន ពីអតិថជនគ្រប់វ័យ ហើយមកដល់ពេលនេះផលិតផលទឹកអំពិលទុំស្នាដៃអ្នកម្តាយ បានដាក់លក់នៅលើកទីផ្សារទូទាំងប្រទេសកម្ពុជាហើយ តាមរយះហាងឬតូបការហ្វេ ផ្សារទំនើប ព្រមទាំងដៃគូចែកចាយបន្ត កាន់តែពិសេស សម្រាប់អតិថីជននៅក្រៅប្រទេសទាំងអស់ អាចស្វែងរកទិញផលិតផលទឹកអំពិលទុំបាន នៅក្នុងផ្សារ ក្នុងផ្សារ ខេមបូឌាត្រេដបានហើយ ក្រោមការគ្រប់គ្រង់ដោយផ្ទាល់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
៣. របរក្នុងវិស័យម្ហូបអាហារ
ចំពោះវិស័យម្ហូបអាហារកំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែលមានអាហារប្លែកៗថ្មីជាច្រើន ហេតុនេះសម្រាប់បុគ្គលិកធ្វើការប្រាក់ខែ ៥០០ទៅ ១ពាន់ដុល្លារ អាចពិចារណា។សម្រាប់របរក្នុងវិស័យម្ហូបអាហារនេះ អាចចាប់ផ្តើមពីរបរដើមទុនតិចដូចជារបរលក់មីឆា លតឆា លក់អាហារតាមរទេះតូចៗជាដើម បើមានប្រាក់ខែតិចគួរពិចារណាចាប់ផ្តើមរបរដែលមានទុនតិចជាមុនសិន ចាំរបរដើមទុនតិចមានរំនឹង ចាំពង្រីកជាហាងនិងលក់ហ្វ្រេនឆាយ។
របរនេះក៏មិនអន់ប៉ុន្មានឡើយ ហើយបើអ្នកទិញភាគច្រើនសុទ្ធសឹងតែជាភ្ញៀវធំៗឬអ្នកមាន ព្រោះអ្នកមានលុយចូលចិត្តទិញដើមឈើដេគ័រដាក់តាំងលំអរនៅក្នុងផ្ទះគេណាស់។ហើយក្នុងចំណោមដើមឈើទាំងអស់ មានដើមខ្លះអាចលក់បានខ្ទង់រាប់រយដល់រាប់ពាន់ដុល្លារឯណោះ។ តែយ៉ាងណា របរនេះក៏តម្រូវឱ្យអ្នកធ្វើយល់ដឹងពីដើមឈើនីមួយថាគួរថែទាំរបៀបណា រៀបចំបែបណាផងដែរ។
៤. បង្កាត់កូនឈើ
របរនេះក៏មិនអន់ប៉ុន្មានឡើយ ហើយបើអ្នកទិញភាគច្រើនសុទ្ធសឹងតែជាភ្ញៀវធំៗឬអ្នកមាន ព្រោះអ្នកមានលុយចូលចិត្តទិញដើមឈើដេគ័រដាក់តាំងលំអរនៅក្នុងផ្ទះគេណាស់។ហើយក្នុងចំណោមដើមឈើទាំងអស់ មានដើមខ្លះអាចលក់បានខ្ទង់រាប់រយដល់រាប់ពាន់ដុល្លារឯណោះ។ តែយ៉ាងណា របរនេះក៏តម្រូវឱ្យអ្នកធ្វើយល់ដឹងពីដើមឈើនីមួយថាគួរថែទាំរបៀបណា រៀបចំបែបណាផងដែរ។
៥. ចិញ្ចឹមកណ្តុរ
លោក មុយ ចម្រើន ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្តុរ សុវណ្ណរចនា ដែលមានទីតាំងមួយខេត្តបាត់ដំបង បាននិយាយថា មុននឹងបង្កើតកសិដ្ឋានចិញ្ចឹមកណ្តុរនៅស្រុកខ្មែរ ដំបូងឡើយលោកធ្វើការចិញ្ចឹមនៅប្រទេសថៃ ព្រោះពេលនោះលោកកំពុងបម្រើការងារជាកម្មករសំណង់នៅទីនោះ លុះក្រោយមកទើបលោករៀបគម្រោងមកចិញ្ចឹមនៅខ្មែរ។
សម្រាប់ក្បួននៃការចិញ្ចឹមនេះគឺលោករៀនបច្ចេកទេសតាមរយៈ YouTube ហើយនឹងបានទិញពូជមកពីប្រទេសថៃដើម្បីបង្កាត់ ក្រោយមើលយល់ និងបានរៀនចេះហើយលោកចាប់ផ្តើមអនុវត្តតែម្តង ដោយកាលនោះលោកចិញ្ចឹមសាកក្នុងលូនៅឯប្រទេសថៃ រហូតក្រោយមកទើបលោកត្រឡប់ពីប្រទេសថៃមកចាប់ផ្តើមធ្វើនៅឯប្រទេសខ្មែរ។
លោក ចម្រើន បញ្ជាក់ថា របរចិញ្ចឹមសត្វកណ្តុរនេះ លោកអាចរកចំណូលបានចន្លោះពី២០០ទៅ ៣០០ដុល្លារក្នុង១ខែ និងចំណាយពេលត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ នៅក្នុងមួយថ្ងៃ៕
អត្ថបទ៖ ធី ស្រីល័ក្ខ