ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
Sreymom ChaDECEMBER 11 2025

(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃ ក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។

Photo 2025 12 11 18 39 47

កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass (បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

Photo 2025 12 11 18 39 19

លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។

Photo 2025 12 11 18 39 08


កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។

Photo 2025 12 11 18 38 57

អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Photo 2025 12 11 18 38 46

Photo 2025 12 11 18 38 35

Photo 2025 12 11 18 38 26

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia