មកស្គាល់ស្នាដៃធំៗ ជំទាវ ជា សិរី រហូតព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិ
Toeuy HongJULY 31 2023938 views

លោក ជំទាវ ជា សិរី គឺជាស្រ្តីដ៏ឆ្នើមរបស់កម្ពុជាដែលពោរពេញដោយចំណេះដឹងនិងសមត្ថភាព ជាពិសេសលោកជំទាវបានចូលរួមការងារជាមួយធនាគារជាតិនៃកម្ពុជាព្រមទាំងបានជួយឲ្យធនាគារជាតិនៃកម្ពុជាសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់។ ជាពិសេស លោកជំទាវទើបតែបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាជាតិនៃកម្ពុជាដែលមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី។

 

តើលោក ជំទាវ មានស្នាដៃអ្វីខ្លះនៅធនាគារជាតិនៃកម្ពុជា ទើបបានជាព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តាំងតែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា?  ខាងក្រោមនេះគឺជាសា្នដៃសំខាន់ៗដែលលោកជំទាវបានធ្វើនៅធនាគារជាតិនិងស្ថានប័នហិរញ្ញវត្ថុរហូតទទួលបានការដំឡើងតំណែងជាបន្តបន្ទាប់។

. បង្កើតការិយាល័យឥណទានកម្ពុជា(CBC)

កាលពីឆ្នាំ២០១២លោកជំទាវបានរួមចំណែកបង្កើតការិយាល័យឥណទានកម្ពុជាដែលយើងហៅកាត់ថាCBC។ CBC គឺជាស្ថប័នមួយត្រូវបានបង្កើតឡើងដើម្បីប្រមូលព័ត៌មានពីអ្នកប្រើប្រាស់កម្ចីនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះCBC ជួយសម្រួលដល់ពលរដ្ឋក្នុងការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុមុននឹងសម្រេចចិត្តខ្ចីលុយធនាគារ។ មិនតែប៉ុណ្ណោះស្ថានប័នេះក៏ជួយដល់ម្ចាស់អាជីវកម្មនិងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកប្រមូលទិន្នន័យពីប្រវត្តិរបស់អ្នកខ្ចីលុយផងដែរ។

. ផ្ដួចផ្ដើមបង្កើតប្រព័ន្ធបាគង

 លោកជំទាវគឺជាបុគ្គិលដ៏សំខាន់នៅធនាគារជាតិនៃកម្ពុជាដែលបានផ្ដួចផ្ដើមគំនិតបង្កើតប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ ជាពិសេសប្រព័ន្ធបាគងបានជួយសម្រួលដល់ប្រជាជនកម្ពុជា អ្នករកស៊ីនិងអ្នកវិនិយោគក៏ដូចជាអាជីវករលក់ដូរក្នុងការវេរលុយឆ្លងធនាគារដោយមិនមិនអស់ថ្លៃសេវានិងអស់ថ្លៃសេវាទាប។

លើសពីនេះប្រព័ន្ធបាគងនេះទៀតសោតក៏អាចអនុញ្ញាតឲ្យពលរដ្ឋចាយប្រាក់រៀលខ្មែរយើងនៅក្រៅប្រទេសផងដែរ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលរបស់ថៃក្នុងការទូទាត់ឆ្លងព្រំដែនដោយពរដ្ឋខ្មែរយើងអាចាយប្រាក់រៀលខ្មែរតាមទូរស័ព្ទដៃតាមរយៈការស្គែនQR Codeនៅទឹកដីថៃបាន។

 . អភិវឌ្ឍន៍ KHQR

ក្រោយពីបានបង្កើតប្រព័ន្ធបាគងបានដោយជោគជ័យហើយ លោកជំទាវក៏ដូចជាក្រុមការងារធនាគារជាតិនៃកម្ពុជាក៏អភិវឌ្ឍន៍ប្រព័ន្ធទូទាត់ឆ្លងធនាគារជាបន្តបន្ទាប់ដោយបានបញ្ចេញនូវប្រព័ន្ធទូទាត់តាមរយៈការស្គែន QR Code ដែលមានឈ្មោះថាKHQR ដែលជាផ្នែកមួយរបស់បាគង។ KHQR ដែលជាផ្នែកមួយនៃបាគងគឺអនុញ្ញវត្ថុឲ្យពលរដ្ឋនិងម្ចាស់អាជីវកម្មទូទាត់ទំនិញឬសេវាកម្មដោយមិនអស់សេវា។ ហើយមិនតែប៉ុណ្ណោះពលរដ្ឋយើងអាចវេរលុយឆ្លងធនាគារតាមរយៈការស្គែនQR Code ដោយមិនអស់លុយឡើយ។

. លើកកម្ពស់ប្រាក់រៀលខ្មែរ

 លោកជំទាវគឺជាបុគ្គលិកម្នាក់ដែលសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏ដូចជាលើកកម្ពស់ប្រាក់រៀលខ្មែរយើងឲ្យកាន់មានការប្រើប្រាស់ទូលំទូលាយ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣នេះ លោកជំទាវបានដឹកនាំក្រុមការងារផ្សព្វផ្សាយពីប្រាក់រៀលនៅភ្នំពេញ ខេត្តកំពង់ធំ កំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia