ប្រិយមិត្តភាគច្រើនប្រហែលជាបានស្គាល់ Vlogger លោក ហេង វិសាល និងកញ្ញា ស្រីនា រួចហើយ ដែលពួកគេទាំងពីរជាគូស្នេហ៍វ័យក្មេង ហើយក៏ជា Influencer ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីការងារធ្វើ Vlog ចែករំលែកចំណេះដឹង ធ្វើវីដេអូអប់រំ បង្រៀនផាត់មុខ និងសកម្មភាពកំសាន្តផ្សេងៗ ពេលនេះអ្នកទាំងពីរបានចាប់ផ្តើមអាជីវកម្មថ្មីលើវិស័យគ្រឿងសំអាងមួយទៀត។
យោងតាមផេកផ្លូវការរបស់កញ្ញា SreyNea Nea ផ្ទាល់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបង្ហោះថា “ថ្ងៃនេះគឺជាថ្ងៃលក់ online ជាមួយបងថ្ងៃទី ១” ខណៈហាងអនឡាញរបស់កញ្ញាមានឈ្មោះថា WeYoung Cambodia ដែលជាផលិតផលថែរក្សារស្បែកមុខមកពីប្រទេសថៃ។
ជាមួយគ្នានេះដែរ កញ្ញា ស្រីនា ក៏បានលើកឡើងផងដែរថា មូលហេតុដែលកញ្ញា សម្រេចចិត្តផ្តើមលក់គ្រឿងសម្អាងនេះឡើងដោយសារតែ “កញ្ញា មេីលឃេីញពីបញ្ហាពិបាករបស់បងប្អូនយេីងក្នុងការស្វែងរកផលិតផលឱ្យត្រូវនឹងពណ៍មុខ ដូច្នេះហើយ WeYoung ខ្វល់ពីពណ៌ស្បែកទាំងអស់ គោលការណ៍របស់កញ្ញាគឺចង់ផ្តល់ជម្រេីសឱ្យគ្រប់ពណ៍ស្បែកទាំងអស់ and we believe that we can bring out uniqueness from every skin tone”
គួរជម្រាបផងដែរថា ផលិតដែលកញ្ញាយកមកលក់នេះ បានចំណាយរយៈពេល ២ ឆ្នាំ ទេីបចេញជារូបរាងនេះដែលមាន ៣ពណ៌ក្នុងការជ្រើសរើស ដូច្នេះប្រសិនបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេក WeYoung Cambodia ផ្ទាល់បាន៕