សមិទ្ធផលថ្មី លើឆាកអន្តរជាតិ! Hegen Cambodia ដណ្ដើមបានពានរង្វាន់"Rising Strong Award" ជូនកម្ពុជា ពីប្រទេសសិង្ហបុរី​​​​​​        
Bunthoeun KoemSEPTEMBER 1 2026

ការរីកចម្រើន និងភាពល្បីល្បាញរបស់ Hegen ក្នុងប្រទេសកម្ពុជា បានបង្ហាញឱ្យពិភពលោកឃើញថា "ការយកចិត្តទុកដាក់ និងស្តង់ដារខ្ពស់នៃការចិញ្ចឹមកូនតូច គឺគ្មានដែនកំណត់ឡើយ!‍‌ ” Hegen Cambodia មានមោទនភាពយ៉ាងក្រៃលែង ក្នុងការប្រកាសថា Hegen Cambodia បានឈ្នះពានរង្វាន់អន្តរជាតិ "Rising Strong Award" ជាមួយការកោតសរសើរលើឆាកអន្តរជាតិពី Hegen Global នៅក្នុងព្រឹត្តិការណ៍ Hegen Summit 2026 នៅប្រទេសសិង្ហបុរី ក្នុងចំណោមដៃគូអន្តរជាតិជាច្រើន ១៤ ប្រទេសជុំវិញពិភពលោក រួមមាន ហុងកុង សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស អូស្ត្រាលី ឌូបៃ តៃវ៉ាន់ កម្ពុជា ឥណ្ឌា អីស្រាអែល ថៃ ម៉ាឡេស៊ី តួគី និងឥណ្ឌូនេស៊ី ។

 

Photo 2026 09 01 12 22 22

 

ពានរង្វាន់ "Rising Strong Award" មិនមែនគ្រាន់តែជានិមិត្តរូបនៃភាពជោគជ័យរបស់ក្រុមហ៊ុននៃឆ្នាំ២០២៥ នោះទេ ប៉ុន្តែវាជាការទទួលស្គាល់ពី Hegen Global លើភាពរឹងមាំ និងល្បឿននៃការរីកចម្រើនឥតឈប់ឈររបស់ Hegen Cambodia ទោះបីជាស្ថិតក្នុងបរិបទទីផ្សារតូច និងមានការប្រកួតប្រជែងខ្ពស់ ជាពិសេសសក្នុងបរិបទ មិនសូវអំណោយផល ដោយសារសង្គ្រាមនៅតាមព្រំដែននាពេលកន្លងទៅ ក៏ដោយ ។ នេះស្តែងឲ្យឃើញពី “ភាពឆ្នៃប្រឌិតនិងការជះឥទ្ធិពលវិជ្ជមាន” ដែលHegen Cambodia ទទួលបានតាមរយ៖

 

១. តំណាងនៃទំនុកចិត្ត (A Testament of Trust):  ជាពានរង្វាន់ដែលកើតចេញពី "ទំនុកចិត្ត" របស់ឪពុកម្តាយកម្ពុជាគ្រប់រូបដែលបានជឿជាក់គុណភាព និងជ្រើសរើសផលិតផលHegen ក្នុងការប្រើប្រាស់សម្រាប់កូនៗតូចៗ ។

 

២. ការឈរជើងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ (Global Recognition): ជាការបង្ហាញថា យុទ្ធសាស្ត្រទីផ្សារ និងមាតិកាច្នៃប្រឌិត របស់ក្រុមការងារកម្ពុជា មានស្តង់ដារនិងអាចបង្កើតជាគំរូ (Best Practice) នៅលើឆាកអន្តរជាតិបាន។

 

Photo 2026 09 01 12 24 40

 

ក្រុមហ៊ុន Sromoch Trading Solution ដែលជាអ្នកនាំចូល និងចែកចាយHegen ផ្តាច់មុខ ក្នុងប្រទេសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជននិងដៃគូអាជីវកម្មទាំងអស់ ដែលបានរួមដំណើរនិងបង្កើតសមិទ្ធផលដ៏អស្ចារ្យនេះជាមួយគ្នានៅលើឆាកអន្តរជាតិ!

 

យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ត នាំយកជូននូវផលិតផលសុវត្ថិភាពបំផុត រួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបថ្មីៗស្តង់ដារពិភពលោក មកជូនគ្រួសារកម្ពុជា ប្រកបដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់៕ 

 

Photo 2026 09 01 12 22 22 (2)

Photo 2026 09 01 12 22 26

Photo 2026 09 01 12 24 03

Photo 2026 09 01 12 25 11

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia