យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជំងឺហ្ស៊ីកាដំបូងក្នុងឆ្នាំ២០២៣ នៅកម្ពុជាដែលបានកើតឡើង១ករណីវិជ្ជមានលើកុមារីវ័យ៧ឆ្នាំម្នាក់ នាខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានិងមូលខ្លាដែលផ្ទុកវីរុសគ្រុនឈាមនិងគ្រុនឈីក។
ជំងឺហ្ស៊ីកាអាចឆ្លងតាមការរួមភេទជាមួយអ្នកដែលមានផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសហ្ស៊ីកានេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកានេះក៏ឆ្លងពីម្ដាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងក្រោយពេលសម្រាល។
ក្នុងនោះក្រសួងសុខាភិបាលក៏បានធ្វើសេចក្តីប្រកាសព័ត៌មានស្តីអំពីរបៀបការពារខ្លួនពីជំងឺហ្សុីកាដែលឆ្លងតាមរយៈមូសខ្លាដែលមានផ្ទុកវីរុស ដោយអនុវត្តដូចខាងក្រោមនេះ៖
ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្ត បានដោយ៖
១. បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
២. ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
៣. ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចបើ បានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
៤. សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ
៥. និងខ្យល់ចេញចូលបានល្អ។ ប្រសិនជាមិនចាំបាច់ ស្រ្តីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើ ដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីក ហើយត្រូវអនុវត្តការការពារខ្លួនដែលជម្រាប ជូននេះឱ្យបានខ្ជាប់ខ្ជួនបំផុត។
៦. បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមាន សុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិល ត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។
៧. គូស្វាម៉ីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺ ហ្ស៊ី ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅ ទារកដែលនឹងបង្កកំណើត។
៨. ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវ ប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាល សាធារណៈ។
៩. ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងលោកវេជ្ជបណ្ឌិត លាង ឬទ្ធី ដែល ជាមន្ត្រីជំនាញ តាមរយៈលេខទូរស័ព្ទ ០១២ ៧១៥ ៦៦៦ ឬអ៊ីម៉ែល rithealeang@gmail.com៕