មិនបានចូលរួមដឹងតែស្ដាយហើយ! ក្រុមហ៊ុនជីប ម៉ុង រីថែល នឹងធ្វើពិព័រណ៍សុខភាព និងសម្រស់ លើកទី២ ប្រចាំឆ្នាំ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឆាប់ៗនេះ
Phanna PhenJUNE 12 202596 views

រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រជាច្រើនលើ ពិព័រណ៍សុខភាព និងសម្រស់កន្លងមក ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសពីការវិលត្រឡប់មកវិញនៃ «ពិព័រណ៍សុខភាព និងសម្រស់ លើកទី២» ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥  នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល  ចាប់ពីម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់ ។  

Photo 2025 06 12 08 58 07 (3)ពិព័រណ៍នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដោយក្រុមហ៊ុន ជីប ម៉ុង រីថែល  ក្នុងគោលបំណងបង្កើតជាវេទិកាមួយសម្រាប់ដាក់តាំងបង្ហាញ និងចែកចាយផលិតផលសុខភាព ផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងដែលមានគុណភាពខ្ពស់និងល្បីៗជាច្រើនសំបូរបែប សម្រាប់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឋានសួគ៌សម្រាប់អ្នកដែលស្រលាញ់សុខភាព និងសម្រស់ ដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុន និងម៉ាកផលិតផលល្បីៗជាច្រើន ដែលនឹងនាំមកនូវផលិតផលថ្មីៗ ព្រមទាំងការផ្ដល់ជូនពិសេសដែលមិនធ្លាប់មាន។  

Photo 2025 06 12 08 58 07 (2)លើសពីឱកាសក្នុងការទិញទំនិញ ពិព័រណ៍សុខភាព និងសម្រស់ ក៏ជាវេទិកាចែករំលែកចំណេះដឹងដ៏មានតម្លៃផងដែរ ។ អ្នកចូលរួមនឹងមានឱកាសបានជួបជាមួយវាគ្មិន និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកជំនាញ និងបុគ្គលដែលទទួលបានភាពជោគជ័យនៅក្នុងវិស័យសុខភាព និងគ្រឿងសម្អាងក្នុងប្រទេសកម្ពុជា ដើម្បីឡើងធ្វើការចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗទាក់ទងនឹងការថែរក្សាសម្រស់ និងសុខភាពឲ្យបានត្រឹមត្រូវ។  

ដើម្បីញុំាងឲ្យនៃពិព័រណ៍ទាំងមូលកាន់តែមានភាពសប្បាយរីករាយ និង អស្ចារ្យ ក្រុមហ៊ុន ជីប ម៉ុង  រីថែល ក៏បានរៀបចំសកម្មភាពជាច្រើនសម្រាប់រីករាយដូចជា៖

  • ការចែកជូនផលិតផលដោយឥតគិតថ្លៃ ពីបណ្ដាស្ដង់ជាច្រើន
  • វេទិកាចែករំលែកចំណេះដឹងពីអ្នកជំនាញផ្នែកសុខភាពនិងសម្រស់  
  • ការជួបសំណេះសំណាល ជាមួយបុគ្គលល្បីៗ និងអ្នកមានឥទ្ធិពលក្នុងវិស័យនេះ  
  • កម្មវិធីលក់បញ្ចុះតម្លៃយ៉ាងពិសេស លើផលិតផលជាច្រើនមុខ  
  • ការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំ និងរង្វាន់លើកទឹកចិត្តជាច្រើនសន្ធឹកសន្ធាប់  
  • ការសម្តែងសិល្បៈកម្សាន្ត ដែលនឹងធ្វើឲ្យអ្នកមិនអាចបំភ្លេចបាន
  • Photo 2025 06 12 08 58 07កុំភ្លេចណា! កត់ចំណាំថ្ងៃខាងលើទុក ហើយត្រៀមខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះទាំងអស់គ្នា! ពិព័រណ៍សុខភាព និងសម្រស់ លើកទី២ នឹងប្រព្រឹត្តទៅនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។  

    Photo 2025 06 12 08 59 59

     

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia