ដោយសារបញ្ហានេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានស្នើជប៉ុនផ្ដល់ប្រាក់ ៦០ លាន$បន្ថែមទៀតដើម្បីសង់កំពង់ផែថ្មី
Bunthoeun KoemNOVEMBER 15 2022187 views

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើរឱ្យភាគីខាងជប៉ុនផ្ដល់ប្រាក់កម្ចីប្រមាណ៦០ លានដុល្លារបន្ថែមទៀតដើម្បីសាងសង់កំពង់ផែទឹកជ្រៅថ្មី ឱ្យរួចរាល់តាមការកំណត់។

ការស្នើកម្ចីថរិការបន្ថែមខាងលើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម MASAHIRO MIKAMI ជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។

តាមការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានឱ្យដឹងថាមូលហេតុដែលក្រសួងដាក់សំណើរកម្ចីថវិការ ៦០ លានដុល្លារបន្ថែមនេះក៏ព្រោះតែការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

គួរជម្រាបផងដែរថាគម្រោង ការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥៕

314924650 1381725139303531 2649989326923758904 N (1)

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia