ដំបូងគេនៅតំបន់អាស៊ី! អ្នកឧកញ៉ា សួរ វីរៈ ច្នៃឡានក្រុងចាស់ៗ ទៅជាសណ្ឋាគារទំនើប នៅខេត្តកំពង់ស្ពឺ
Ping Chou EngOCTOBER 16 20235.8 K views

អគ្គនាយកក្រុមហ៊ុនដឹកជញ្ចូនចាស់វស្សា វិរៈប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ ​​បាន​កែ​ច្នៃ​រថយន្ត​ក្រុង​ចាស់ៗ​​​ ឱ្យ​ក្លាយ​ទៅ​ជា​បន្ទប់​គេង​​បែប​ទំនើប​​​ ក្នុងឡានក្រុង​​​​ដែលមាន​ឈ្មោះ​ថា​ Hotel Bus​ ​​ដំបូង​គេ​បង្អស់​នៅ​តំបន់​អាស៊ីក្នុងឧទ្យានបោះតង់គីរីរម្យ នាខេត្តកំពង់ស្ពឺ។ ​ នេះបើតាមការបង្ហាះឱ្យដឹងពីគេហទំព័រផ្លូវការរបស់អ្នកឧកញ្ញ៉ា កាលពីថ្ងៃទី១២ ខែ តុលា​ ឆ្នាំ២០២៣។

 

Photo 2023 10 16 11 12 33 (2)

 

អ្នកឧកញ្ញ៉ាបានលើកឡើងថាកាលពី១២ឆ្នាំមុនក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលលោកបានបង្កើតរថយន្តភ្ជាប់ជាមួយគ្រែគេង ដោយបានដាក់ឈ្មោះថា (Hotel Bus)សំរាប់ផ្តល់សេវាកម្មដឹកជញ្ជួនអតិថិជនពេលរាត្រី ហើយអភិវឌ្ឍន៏រហូតមកដល់ថ្ងៃនេះ។

Photo 2023 10 16 11 12 33

 

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះអ្នកឧកញ្ញ៉ាបានសម្រេចចិត្តកែប្រែឡានក្រុងចាស់ៗអោយក្លាយទៅជាបន្ទប់គេងបែបទំនើបដោយឱ្យឈ្មោះថា Hotel Bus ដដែល។ ការច្នៃប្រឌិតរូបរាងថ្មីនេះអ្នកឧកញ៉ាបានបញ្ជាក់ថាគឺសម្រាប់អតិថិជនដែលតែងតែគាំទ្រមកស្នាក់នៅរីស៊តរបស់អ្នកឧកញ៉ាផ្ទាល់ ដែលជា បន្ទប់គេងទំនើប បែបឡានក្រុងដំបូងគេបង្អស់នៅតំបន់អាស៊ី។

 

Photo 2023 10 16 11 12 34

 

Photo 2023 10 16 11 12 34 (2)

 

 

Photo 2023 10 16 11 12 33 (3)

 

គួរជម្រាបផងដែរថាអ្នកឧកញ៉ា សួរ វីរៈ គឺជាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានប្រជាជនខ្មែរភាគច្រើនស្គាល់ថាជា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើអីវ៉ាន់ឈានមុខគេមួយនៅកម្ពុជា ដែលធ្លាប់បានវិវត្តខ្លួនពីក្រុមហ៊ុនតូច រហូតពង្រីកខ្លួនបាន៨៥១សាខានៅទូទាំងប្រទេសខ្មែរ ថៃ និងវៀតណាម៕

 

អត្ថប​ទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia