ថ្លែងនៅក្នុងកម្មវិធីជំនួបសំណេះសំណាលនៃថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងស្តីអំពីគោលការណ៍ធំៗចំនួន២ចំណុច ដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ ដើម្បីបន្តការងារនិងតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់៖
១. បន្តប្រកាន់ខ្ជាប់អភិក្រមទាំង៣
+ កុំ៣ គួរ៣ គួប្បី១
+ កុំឈ្លោះ កុំបែងជើងគ្នា កុំច្រណែនគ្នា
+ គួរស្រឡាញ់និងសាមគ្គីគ្នា គួរជ្រោមជ្រែងគ្នា គួរសាទរគ្នា គួប្បីអោបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យដោយនិរន្តរ៍ភាព។
២.គោលការណ៍អនុវត្ត គោរពមុខងារតាមឋានានុក្រម
-បំពេញភារកិច្ចតាមឋានានុក្រម ឋានន្តរស័ក្តិនិងមុខតំណែងដែលបានប្រគល់ជូន។
-បំពេញការងារគោរពតាមរចនាសម្ព័ន្ធដែលបានរៀបចំ ជាពិសេសជៀសវាងក្នុងការរំលងអង្គភាព ឈានទៅដល់ការមានជម្លោះផ្ទៃក្នុង។
-តាមរយៈការឆ្លងមតិផ្ទាល់ក៏ដោយ ជាបទពិសោធន៍ ត្រូវតាមបន្តតាមឋានានុក្រម និងរៀបចំឯកសារតាមនិតីវិធី។
- ចំពោះការស្នើសុំឡើងឋានន្តរស័ក្តិ មុខតំណែងឬមួយតាមឋានានុក្រមផ្សេងៗទៀត ទី១ត្រូវគោរព និងទី២ត្រូវតែអនុវត្តទៅតាមការវាយតម្លៃរបស់អង្គភាពពាក់ព័ន្ធ។
-តាមអង្គភាពនីមួយៗគួរគូសព្រួសស្តង់ដារ SOP តាមឋានានុក្រមទាបទៅខ្ពស់ ក្នុងការអនុវត្តន៍និងពន្យល់ដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ពិសេសបង្ហាញឱ្យឃើញទាំងអស់គ្នា អ្វីដែលជាតម្លាភាព។
-កំណត់របបប្រចាំប្រជុំអង្គភាពនីមួយៗ ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ហើយគ្រប់កម្រិតនៃអង្គភាពនីមួយៗត្រូវមានរបាយការណ៍ច្បាស់លាស់និងសមិទ្ធិផលការងារប្រចាំឆ្នាំសម្រាប់ជាគោលដៅបន្ត។
-បន្តបែងចែកការងារនិងប្រគល់ភារៈកិច្ចដល់មន្រ្តីជំនាញគ្រប់ៗរូប ជាពិសេសជៀសវាងបែងចែកភារៈកិច្ចមួយចំនួនសម្រាប់តែអ្នកចូលចិត្ត ប៉ុន្តែសម្រាប់អ្នកមិនសូវចូលចិត្តប្រគល់ការងារអ្វីមួយដែលមិនមែនចំតួនាទីរបស់ខ្លួន។
-លុបបំបាត់ការិយាល័យមួយចំនួនដែលមានអ្នកធ្វើការ៣ទៅ៤នាក់ ឬនាយកដ្ឋានខ្លះមានអ្នកធ្វើការដល់៤ទៅ១០នាក់ និងបន្តពង្រឹងអនុវត្តនូវវត្តមានការងារនៃមន្រ្តីរាជការទាំងអស់ផងដែរ។
ជាចុងក្រោយមហាផ្ទៃ ឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាចំណុចមួយដែលខ្វះមិនបានដើម្បីឱ្យការដឹកនាំប្រកបដោយភាពជោគជ័យនិងនិរន្តរភាពនោះគឺត្រូវនាំមកជាមួយនូវភាពស្មោះត្រង់ ការលះបង់ គោរពវិន័យ កុំមើលបំណាំគ្នា កុំសង្ស័យគ្នា ជាពិសេសចេះអនុគ្រោះឱ្យគ្នាទៅវិញទៅមក៕
អត្ថបទដោយ៖ ពីង ជូអេង


