អចលនទ្រព្យគាំង ការប្រាក់ធនាគារតិច រកស៊ីតឹង! នេះជាកន្លែងដែលអ្នកគួរដកលុយទំនេរខ្លះមកបង្កើតចំណូលបន្ថែមមិនបាច់ចំណាយពេល
Toeuy HongAUGUST 26 202623 views

 

 នៅក្នុងឆ្នាំ២០២៦នេះ ស្ថានភាពអលនទ្រព្យមិនទាន់មានភាពល្អប្រសើរ ការប្រាក់សន្សំនៅធនាគារតិច ហើយការយកលុយទៅរកស៊ីក៏តឹងនិងមានភាពប្រថុយប្រថាន ដូច្នេះហើយធ្វើឲ្យពលរដ្ឋជាច្រើនមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់លុយក្នុងការរកស៊ីនិងវិនិយោគ។

 

នៅក្នុងបរិបទបច្ចុប្បន្ន កន្លែងវិនិយោគមួយដែលពលរដ្ឋអាចយកលុយដែលទំនេរមួយផ្នែកមកវិនិយោគដើម្បីបង្កើតចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលាច្រើនគឺ” វិនិយោគលើផ្សារភាគហ៊ុនកម្ពុជា”

 

ឆ្នាំ២០២៦នេះ ផ្សារមូលបត្រកម្ពុជា(ផ្សារភាគហ៊ុនកម្ពុជា) ចាប់ផ្ដើមកើនឡើងខ្លាំងទាំងចំនួនអ្នកវិនិយោគ និងទំហំជួញដូរ។ ជាពិសេសគឺភាគហ៊ុនក្រុមហ៊ុនភាគច្រើនចាប់ផ្ដើមឡើងថ្លៃដែលធ្វើឲ្យអ្នកវិនិយោគលើផ្សារហ៊ុនខ្មែរ ចំណេញពីការវិនិយោគហ៊ុនចន្លោះពី១០ទៅ៣០%ដោយប្រើពេលតែខ្ទង់២ទៅ៣ខែប៉ុណ្ណោះ

 

ផ្សារហ៊ុនកម្ពុជាចាប់ផ្ដើមកើនឡើងបន្ទាប់ពីក្រុមហ៊ុនភាគច្រើននៅលើផ្សារហ៊ុនបានចែកភាគលាភហើយក្រុមហ៊ុនមួយចំនួនធំបានចែកភាគលាភខ្ពស់ជាងការដាក់ប្រាក់សន្សំនៅធនាគារ។ ហើយគួបផ្សំនឹងហ៊ុនធនាគារ អេស៊ីលីដាបង្ហាញពីប្រាក់ចំណេញកើនឡើងទៀតនោះ ធ្វើឲ្យអ្នកវិនិយោគនាំគ្នាទិញរហូតធ្វើឲ្យផ្សារហ៊ុនខ្មែរកើនឡើងហើយភាគហ៊ុនក្រុមហ៊ុនភាគច្រើនឡើងថ្លៃយ៉ាងគំហុក។

 

ជាក់ស្ដែងរយៈពេល២ថ្ងៃចុងក្រោយនេះ អ្នកវិនិយោគលើផ្សារហ៊ុនអាចចំណេញពី១%ទៅ១០%ក្នុងមួយថ្ងៃ ខណៈតម្លៃជួញដូរភាគហ៊ុនសរុបក្នុងមួយថ្ងៃជាង១លានដុល្លារឯនោះ។

 

បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈមានដូចជា ធនាគារ អេស៊ីលីដា ក្រុមហ៊ុនសែលកាត រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ  កំពុងផែស្វយ័តក្រុងភ្នំពេញ កំពុងផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិងក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀត។

 

 

ពេលអ្នកទិញភាគហ៊ុនក្រុមហ៊ុនធំៗខាងលើអ្នកនឹងមានឱកាសបានចំណូល២ផ្លូវដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។ ចំណូលទី១គឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ​ អេស៊ីលីដានៅតម្លៃ៧០០០រៀលក្នុង១ហ៊ុន ពេលហ៊ុនអេស៊ីលីដាឡើងដល់៨០០០រៀលនោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន។ ត្រង់នេះឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញដូច្នេះអ្នកបានចំណូលដោយមិនបាច់ប្រើកម្លាំងនិងពេលវេលាឡើយដែលនោះគេហៅថាចំណូលអកម្ម
 
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ដូច្នេះពេល អេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកដែលយើងនៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុបចំនួន១.២លានរៀលស្មើនឹង៣០០ដុល្លារ។ ហើយចំណូលភាគលាភគឺជាចំណូលអកម្មដោយអ្នកគ្រាន់តែទិញហ៊ុនអេស៊ីដាទុក ពេលគេចែកភាគលាភគឺអ្នកបានភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។

 

 ដូច្នេះបើអ្នកមានសល់លុយទំនេរបន្ទាប់ពីចំណាយចាំបាច់តែមិនដឹងធ្វើអី អាចដកលុយខ្លះយកមកវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែម។ ការប្រើប្រាស់លុយទំនេរយកមកវិនិយោគលើផ្សារហ៊ុនមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកឡើយ។ ឧទាហរណ៍១ខែអ្នកសល់២០០ដុល្លារអាចដក៥០$ឬ១០០$មកវិនិយោគប្រចាំខែនោះអ្នកនឹងបានចំណូលបន្ថែមនិងជាប្រភពចំណូលរយៈពេលវែង។

 

ចង់ចេះវិនិយោគលើផ្សារហ៊ុនត្រូវdownload App CSX Trade ហើយសិក្សាស្វែងក្នុងApp នេះ និងមើលវីដេអូក្នុងផេកនិងយូធូប Cambodia Securities Exchange – CSX ហើយគណនីជួញដូរក្នុងApp CSX Trade ហើយចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade

 

ចង់ចេះទិញហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

 

 ហើយបើចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia