ជាទូទៅការរកស៊ីតែងតែទាមទាឱ្យមានការផ្សាព្វផ្សាយ ទើបមានគេស្គាល់ផលិតផលិតផលរបស់យើង ខណៈក្រុមហ៊ុនប្រេនធំៗ ដូចជាយីហោ LV, coach, CHARLES & KEITH និងប្រេនជាច្រើនទៀតសុទ្ធតែហ៊ានជៈលុយធ្វើទីផ្សារទាំងអស់ ដោយពួកគេជួយតារាល្បី ដើម្បីជួយធ្វើទីផ្សារឱ្យខ្លួន។
ប៉ុន្តែទាក់ទងទៅនឹងការផ្សព្វផ្សាយនេះ មិនមែនគ្រប់ម្ចាស់អាជីវកម្មសុទ្ធតែមានលុយធ្វើនោះទេ ដូច្នេះសំណួរសួរថា ប្រសិនបើគ្មានលុយ តើធ្វើទីផ្សារដោយរបៀបណា? ខាងក្រោមនេះគឺគន្លឹះខ្លះៗ ទោះបីមិនមានឥទ្ធិពលលឿនដូចគេ តែវាអាចជួយបងប្អូន កាន់តែប្រសើរជាងមិនធ្វើដែរ។ ដោយក្នុងនោះរួមមានដូចខាងក្រោម៖
ផុស Quizizz នៅផេកផ្ទល់ខ្លួន៖ នៅពេលដែលមានព្រឹតការណ៍ធំ វាជាឱកាសមួយសម្រាប់បងប្អូនទាំងអស់គ្នា ក្នុងការផុសជាសំណួរ ចម្លើយឱ្យហ្វេនចូលខំមិនលេង។ ឧទារហ៍ថា ការប្រកួតចម្រៀង The Voice ដែលមានបុគ្គល២រូបត្រូវប្រគួតប្រជែងដើម្បីបានពាន ដូច្នេះបងប្អូនអាចដាក់ Quizizz (ដាក់ផ្ទាំងពីក្រោយរូបផលិតផល) ឱ្យពួកគាត់ទាយលេងបាន។ ការធ្វើបែបនេះ វានឹងទាក់ទាញអ្នកផ្តល់មតិច្រើន ហើយពេលនោះហ្វេសប៊ុកនឹងជួយរុញផុសរបស់អ្នកទៅកាន់ជាច្រើនទៀត។
ផុសជួយអតិថិជន៖ ការប្រឹក្សាយោបល់ជាជំហានដ៏សំខាន់មួយ ខណៈអ្នកស្រី នៅ នភា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ប្រេនថែសម្រស់ខ្មែរ Pichcheata Co.,Ltd. បានថ្លែងប្រាប់ឱ្យដឹងថា ជាអ្នកលក់កំុគិតតែពីផុសលក់ តែអ្នកលក់ត្រូវចេះជួយអតិថិជន។
ជាក់ស្តែងអ្នកស្រីផ្ទាល់ អ្នកស្រីបានផុស អំពីការរបៀបថែរក្សាស្បែក កំុឱ្យកើតមុន កំុឱ្យស្រអប់ និងគន្លឹះជួយឱ្យស្បែកមានសុខភាពល្អដោយមិនប្រើផលិតផល ប៉ុន្តែត្រឡប់មកវិញប្រសិនបើនរណាមានបញ្ហាស្បែកគាត់អាចប្រឹក្សាយោបល់បាន ហើយមានផលិតផលឱ្យប្រើទៀត ដែលជាជំហ៊ានសំខាន់មួយក្នុងការលក់។
សហការជាមួយអាជីវកម្មផ្សេងទៀត៖ ការរួមបញ្ចូលជាមួយអាជីវកម្មដែលទាក់ទងនឹងឧស្សាហកម្មរបស់អ្នកគឺ ឬទាក់ទងម្ចាស់អាជីវកម្មផ្សេងៗ ដែលវាជាវិធីដ៏ល្អបំផុតមួយសម្រាប់អ្នកដើម្បីណែនាំអាជីវកម្មរបស់អ្នកទៅកាន់ទស្សនិកជនថ្មីៗ៕