សល់លុយ ១០០០ដុ.ល្លារមិនដឹងធ្វើអ្វី? យកធ្វើរឿងធំៗ ៥នេះ ចំណូលកើនឡើងទ្វេដង
Kan DaraFEBRUARY 19 20266.9 K views

សុភាសិតខ្មែរពោលថា តក់ៗពេញបំពង បើអ្នកកំពុងមានលុយ ១០០០ដុល្លារក្នុងដៃ ហើយចង់បង្កើតដើមទ្រព្យឲ្យរីកបែកមែកសាខា។ ថ្ងៃនេះ Business Cambodia សូមណែនាំ របៀបប្រើលុយ ១០០០ដុល្លារ លើរបស់ ៥ យ៉ាង ដែលអាចជួយឲ្យអ្នករកចំណូលត្រឡប់មកវិញ រាប់ពាន់ រាប់ម៉ឺនដុល្លារ៖

 

១/. ចំណាយលើការសិក្សា និងជំនាញថ្មី៖ ប្រើត្រឹមលុយ ១០០ ដុល្លារ អ្នកអាចទិញវគ្គសិក្សាអនឡាញលើ Skillshare, Udemy Coursera ដែលបង្រៀនជំនាញចំណូលខ្ពស់ដូចជា Copywriting, Digital Marketing, Video Editing។ មហាសេដ្ឋី Dan Lok និង Robert Kiyosaki ណែនាំថា ការវិនិយោគល្អបំផុត គឺវិនិយោគលើខ្លួនឯង។ ប្រសិនបើអ្នកអាចយកចំណេះដឹងថ្មីៗទាំងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាព អ្នកអាចរកចំណូលបានចាប់ពី ១០០០ដុល្លារឡើងទៅ ក្នុងរយៈពេលដ៏ខ្លី។

 

២/. ចាប់ផ្ដើមជំនួញដើមទុនតិចត្រឹម១០០ដុល្លារ តែអាចទាញចំណូលបានច្រើន៖ ដើមទុន១០០ដុល្លារ អ្នកអាចចាប់ផ្ដើមដូចជា ការលក់ផលិតផលអនឡាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ចាប់ផ្ដើមផលិតវីដេអូក្លាយជា Content Creator ធ្វើជាវគ្គសិក្សាអនឡាញ សេវាប្រឹក្សាយោបល់ ឬចាយវាសម្រាប់ប៊ូសលក់អចលនទ្រព្យជាដើម ដែលជំនួញទាំងអស់នេះ អាចឱ្យអ្នកចំណាយលុយតិច តែមានឱកាសរកចំណូលដល់រាប់ពាន់ រាប់ម៉ឺនដុល្លារត្រឡប់មកវិញផងដែរ។

 

៣/. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។

 

៤/. លក់អាហារពេលព្រឹក៖ មុខរបរនេះមិនចំណាយដើមទុនច្រើនទេ ប៉ុន្តែទាមទាររបៀបចម្អិនឲ្យឆ្ងាញ់ ចេះច្នៃប្រឌិតឲ្យមានភាពទាក់ទាញ និងលក់នៅទីតាំងដែលមានមនុស្សចរាចរណ៍ច្រើន។ អ្នកអាចលក់បាយសាច់ជ្រូក, បាយសាច់មាន់, បាយសាច់ក្រក ឬអាហារសុខភាពជាដើម ខណៈចំណាយដើមទុនប្រហែល ៥០០-១០០០ដុល្លារ ឬទាបជាងនេះ និងមានសក្តានុពលអាចរកចំណូលបានជាមធ្យមពី ១៥-៤០ដុល្លារ ក្នុងមួយថ្ងៃ។

 

៥/. បង្កើតផលិតសិប្បកម្មច្នៃដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។

 

យ៉ាងណាមិញ ក្រៅពីរឿងធំៗទាំង ៥ ខាងលើ ការដាក់លុយសន្សំនៅធនាគារ ក៏ជាការបង្កើតចំណូលអកម្មមួយដ៏ល្អផងដែរ បើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ជាក់ស្តែង គណនីសន្សំមានកាលកំណត់នៅធានាគារ ខេប៊ីប្រាសាក់ ម.ក ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៥០% ប្រចាំឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩១១ ឬចូលទៅកាន់ហ្វេសបុកផេក KB PRASAC Bank

 

Screenshot 2025 10 16 at 10.37.02 at Night Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia