គម្រោងអគារការិយាល័យកណ្តាលថ្មី របស់ ធនាគារ ហត្ថា គ្រោងនឹងបញ្ចប់មុនផែនការ
Daneth MechJANUARY 12 2024

ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group កំពុងឈរជើងយ៉ាងរឹងមាំ និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងក្លាក្នុង   ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ៣០ឆ្នាំមកហើយ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន ដៃគូអាជីវកម្ម និងប្រជាជនកម្ពុជា ធនាគារ ហត្ថា បានវិវឌ្ឍខ្លួនជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ក្នុងប្រទេស​កម្ពុជា ដោយផ្អែកលើបណ្តាញការិយាល័យប្រតិបត្តិការ។

Photo 2024 01 12 09 13 31 (3)

Photo 2024 01 12 09 13 29 (2)

Photo 2024 01 12 09 13 28 (2)

គិតត្រឹមដំណាច់ឆ្នាំ២០២៣ គម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ ធនាគារ ហត្ថា បានបញ្ចប់ប្រមាណ៧០% ហើយគ្រោងនឹងបញ្ចប់រួចរាល់មុនផែនការនៅដើមត្រីមាសទី៣នៃឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈររបស់ ធនាគារ ហត្ថា និងដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ និងប្រកបដោយជំនឿទុកចិត្ត។ សូមបញ្ជាក់ថា គម្រោងអគារការិយាល័យកណ្តាលថ្មីនេះ មានកម្ពស់ ២២ជាន់ ជាមួយនឹងផ្ទៃក្រឡាប្រមាណ ៤០.០០០ ម៉ែត្រការ៉េ ស្ថិតលើមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលនេះជាសក្ខីភាពបង្ហាញពីនវានុវត្តន៍ភាព វឌ្ឍនភាព និងឧត្តមភាពសេវាកម្ម របស់ធនាគារ ហត្ថា នៅលើទីផ្សារហិរញ្ញវត្ថុប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះដែរ ធនាគារ ហត្ថា បានទទួលបាន និងរក្សាចំណាត់ថ្នាក់ ក្នុងកម្រិត BBB+/stable ក្នុងរយៈពេល៥ ឆ្នាំជាប់ៗគ្នា ពី ស្ថាប័ន TRIS Rating ដែលមានមូលដ្ឋាននៅព្រះរាជាណាចក្រថៃឡង់ដ៍ ដែលសមិទ្ធផលមួយនេះ កើតចេញពីចក្ខុវិស័យដ៏ច្បាស់លាស់ និងឆ្លុះបញ្ចាំងពីប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព និងការឈរជើងយ៉ាងរឹងមាំរបស់ ធនាគារ ហត្ថា នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

ខណៈពេលដែល ធនាគារ ហត្ថា កំពុងបន្តភាពរីកចម្រើន និងពង្រីកសេវាកម្មរបស់ខ្លួន ធនាគារ ហត្ថា នៅតែរក្សាការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តបេសកកម្ម ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុគួរជាទីទុកចិត្ត ជូនដល់ អតិថិជន និងសាធារណជនជាទីគោរព។ ការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ចំពោះឧត្តមភាពសេវាកម្ម បាននាំមកនូវទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់ភាគទុនិក វិនិយោគិន និងអតិថិជនទាំងអស់។

Photo 2024 01 12 09 13 31 (2)

Photo 2024 01 12 09 13 29

ធនាគារ ហត្ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន សាធារណជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ភាគទុនិក វិនិយោគិន និងបុគ្គលិក ចំពោះការគាំទ្រ ជឿទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញការរីកលូតលាស់ ជោគជ័យ និង រឹងមាំរបស់ធនាគារមកដល់សព្វថ្ងៃនេះ។ ធនាគារ ហត្ថា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការឥតឈប់ឈររបស់អតិថិជន ប្រកបដោយទំនួលខុសត្រូវ និងរក្សាគាំពារអតិថិជនជាចម្បង ដើម្បីបន្តដំណើរឆ្ពោះទៅកាន់អនាគតដ៏រុងរឿងជាមួយនឹងសេចក្តីដឹងគុណ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។

Photo 2024 01 12 09 13 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia