បច្ចុប្បន្ន ស៊ុបចិន ឬស៊ុបស៊ីឈាន់កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញពីសន្ទុះនៃការគាំទ្របែបនេះហើយ ទើបធ្វើឱ្យអាជីវកម្មនេះកាន់តែមានអ្នកចាប់អារម្មណ៍ចង់រកស៊ីខ្លាំងមិនថាតែសាច់អាំងបែបចិន ហាងអាហារបែបចិន ជាពិសេសនោះគឺប្រភេទស៊ុបចិន។
ទាក់ទងនឹងបញ្ហានេះដែរ ក៏មានបងប្អូនយើងជាច្រើនតែងសួរថា ចុះបើមានលុយ មានផ្ទះផ្លូវមុខល្អសម្រាប់ការរកស៊ីហើយ ចង់បើកលក់ស៊ុបចិននេះ ប៉ុន្តែគាត់មិនមានជំនាញ គ្មានបទពិសោធន៍ ថែមទាំងមិនដឹងថាគេរៀបចំបែបណាអស់លុយតិច និងមិនដឹងថាបើកហាងស៊ុបមួយចំណាយអស់ប៉ុន្មានជាដើម។ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងបង្ហាញពីតម្លៃនិងការរៀបចំដែលចំណាយលុយតិច ហើយអាចឱ្យបងប្អូនបើកហាងស៊ុបមួយដែលមានស្តង់ដារបាន។
ជាក់ស្តែង បើតាមការលើកឡើងរបស់លោក ងួន បូរ៉ា ស្ថាបនិក Happy 131 Hotpot និងជាអ្នកដែលនាំយកហ្វ្រេនឆាយស៊ុបចិនមកកាន់ទីផ្សារកម្ពុជាដំបូងគេ។លោកបានលើកឡើងថា មូលហេតុដែលធ្វើឱ្យលោកនាំយកហ្វ្រេនឆាយស៊ុបចិនមកកាន់ទីផ្សារប្រទេសកម្ពុជា ដោយសារលោកមើលឃើញថាប្រជាជនកម្ពុជាក្រោយបរិបទកូវីដ១៩ មានការគាំទ្រខ្លាំងទៅលើការទទួលទានស៊ុបចិននិងសាច់អាំង ហេតុនេះហើយទើបលោកសម្រេចចិត្តបើកអាជីវកម្មនេះតែម្តង។
ជាមួយគ្នានេះ លោក បូរ៉ា បានបង្ហើបថា សម្រាប់បងប្អូនដែលគាត់មានផ្ទះឬហាងទំនេរស្រាប់ អាចធ្វើការពិចារណា បើកហាងស៊ុបស៊ីឈាន់នេះបាន ដោយការបើកជាហាងខ្នាតតូចចំណាយដើមទុនប្រមាណជា ៣៥,០០០ដុល្លារឡើងទៅ ប៉ុន្តែសម្រាប់ការទិញហ្វ្រេនឆាយពីកន្លែងរបស់លោកពេលនេះមានប្រម៉ូសិនចុះ១ម៉ឺនដុល្លារសម្រាប់១០សាខាដំបូង ដូច្នេះតម្លៃបើកហាងនៅសល់ត្រឹមតែ ២៥,០០០ដុល្លារប៉ុណ្ណោះ។ដោយសម្រាប់ទីតាំងវិញគឺតម្រូវឱ្យមានផ្ទះចាប់ពី ២ល្វែងនិងមានផ្ទៃដី ១០ម៉ែត្រគុណ ២០ ម៉ែត្រឡើងទៅ។
លោកបានបញ្ជាក់បន្ថែមផងដែរថា សម្រាប់ការចំណាយនេះគឺបងប្អូននឹងទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការធ្វើស៊ុប និងមានឈុតផ្ទះបានមួយឈុតជូនសម្រាប់ការធ្វើស៊ុប ជាមួយនឹងការទទួលបានតុកៅអីអង្គុយ ១៥ឈុត និងមានសម្ភារជាច្រើនផ្សេងទៀត។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ហ្វ្រេនឆាយស៊ុបចិនឬចង់សាកសួរព័ត៌មានបន្ថែមពី លោក ងួន បូរ៉ា តាមរយៈទូរសព្ទលេខ៖ 085 924 942 / 069 29 56 56 ឬឆាតចូលទៅកាន់ Facebook Page: Happy sheep hotpot
អត្ថបទដោយ៖សម្បត្តិ សុខឡាង


