ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងការបង្ហាញវត្តមានស្រាបៀររបស់ខ្លួននៅក្នុងប្រទេសជប៉ុន
Sreymom Cha•NOVEMBER 13 2026•

រាជធានីភ្នំពេញ កម្ពុជា - ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ - ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតស្រាបៀរប្រណិតរបស់កម្ពុជា បានសម្រេចសមិទ្ធផលជាប្រវត្តិសាស្រ្តជាផ្លូវការក្នុងការបោះជំហានក្នុងទីផ្សារអន្តរជាតិរបស់ខ្លួនជាមួយនឹងការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន PALTEC ដែលជាដៃគូចែកចាយផ្លូវការរបស់ខ្លួននៅក្នុងប្រទេសជប៉ុន។

Photo 2026 11 13 10 20 18


បន្ទាប់ពីបានឈានជើងចូលទីផ្សារអន្តរជាតិនៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់នាពេលថ្មីៗ កិច្ចព្រមព្រៀងជាយុទ្ធសាស្រ្តនេះនឹងនាំយកស្រាបៀរហនុមានចូលទៅកាន់ទីផ្សារភេសជ្ជៈមួយក្នុងចំណោមទីផ្សារដែលមានស្តង់ដារខ្ពស់ និងមានភាពស៊ីវិល័យបំផុតនៅលើពិភពលោក។ ការឈានជើងចូលទីផ្សារប្រទេសជប៉ុននេះបង្ហាញឲ្យឃើញនូវការរីកចម្រើនដ៏សំខាន់មួយក្នុងវិស័យពាណិជ្ជកម្ម ហើយក៏ជាការបំពេញតាមការសន្យារបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការលើកកម្ពស់ស្នាដៃផលិតរបស់កម្ពុជាឲ្យឈានទៅដល់ឆាកអន្តរជាតិ។

Photo 2026 11 13 10 20 13


ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ជាសកលចំពោះបទប្បញ្ញត្តិស្តីពីការនាំចូលដ៏តឹងរ៉ឹង ស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់ និងការរំពឹងលើស្តង់ដារគុណភាពខ្ពស់។ ការសម្រេចបាននូវស្តង់ដារទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពសុក្រិតដ៏ប្រុងប្រយ័ត្ន បច្ចេកវិទ្យាទំនើប និងការរក្សាគុណភាពបានល្អគ្រប់ដប និងកំប៉ុងទាំងអស់ដែលត្រូវបានផលិតដោយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

Photo 2026 11 13 10 20 08


លោក KANEKO ATSUSHI ដែលជាតំណាងក្រុមហ៊ុន PALTEC បានលើកឡើងថា ចក្ខុវិស័យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មិនមែនគ្រាន់តែជាក្រុមហ៊ុន ឬការសហការនោះទេ តែវាជាការតំណាងឲ្យសក្តានុពលរបស់ជាតិ។ វប្បធម៌ខ្មែរ ការច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឈានទៅរកឧត្តមភាពដូចទៅនឹងបណ្តាប្រទេសនៅក្នុងសកលលោកនាពេលបច្ចុប្បន្ន ដែលអ្វីទាំងនេះគឺមាននៅក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

Photo 2026 11 13 10 20 03


វត្តមានរបស់ម៉ាកយីហោនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន។ សូម្បីតែមុនពេលមានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ក៏ដោយ ក៏សហគមន៍ជនជាតិកម្ពុជានៅទីនោះ និងអ្នកប្រើប្រាស់ក្នុងស្រុក បានចាប់ផ្តើមឃើញមានវត្តមានស្រាបៀរ ហនុមាន ដាក់លក់នៅក្នុងហាងលក់ទំនិញទូទៅនានា។ សម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស ការដែលបានឃើញស្រាបៀរគុណភាពខ្ពស់របស់កម្ពុជាដាក់តាំងលក់នៅលើធ្នើរក្នុងប្រទេសជប៉ុន វាមិនត្រឹមតែផ្តល់នូវអារម្មណ៍រំភើប និងរំលឹកដល់ស្រុកកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ជាមួយអ្នកដែលនិយមចូលចិត្តស្រាបៀរនៅក្នុងប្រទេសជប៉ុនផងដែរ។ ទាំងអស់នេះបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏រឹងមាំ ដែលម៉ាកយីហោមួយអាចបង្កើតឡើងជាមួយសមាគមន៍ជនជាតិកម្ពុជានៅក្រៅប្រទេស និងសក្តានុពលរបស់ខ្លួនក្នុងការដែលបានទៅដល់ដៃអ្នកប្រើប្រាស់ជនជាតិជប៉ុនផងដែរ។

Photo 2026 11 13 10 19 57


ទោះមានឬសគល់បែបប្រពៃណី ប៉ុន្តែក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធផលិតស្រាបៀរដ៏ទំនើបបំផុត ហើយក្រុមហ៊ុននៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវសង្គម។ ភាពជាដៃគូជាមួយក្រុមហ៊ុន PALTEC បានបង្កើតការផ្សារភ្ជាប់ផ្នែកពាណិជ្ជកម្ម និងវប្បធម៌ដ៏រឹងមាំមួយរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលជួយពន្លឿនការពង្រីកវត្តមានរបស់ ហនុមាន នៅទូទាំងតំបន់អាស៊ីបូព៌ា ព្រមទាំងរួមចំណែកលើកកម្ពស់មោទនភាពសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

Photo 2026 11 13 10 19 52


ក្រៅពីផលិតផលស្រាបៀរ ភាពជាដៃគូនេះបានបង្កើតការផ្សារភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ សម្រាប់អ្នកដែលនិយមចូលចិត្តស្រាបៀរនៅប្រទេសជប៉ុន ស្រាបៀរ ហនុមាន ផ្តល់ឱកាសក្នុងការភ្លក់រសជាតិស្រាបៀរដ៏ប្រណិតរបស់កម្ពុជា ព្រមទាំងវប្បធម៌ដែលបង្កប់នៅក្នុងនោះ។ សម្រាប់ប្រទេសកម្ពុជាវិញ វាបានបើកឱកាសថ្មីសម្រាប់ការនាំចេញ បង្ហាញពីសមត្ថភាពនៃផលិតផលដែលផលិតក្នុងស្រុក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះគឺជាដំណើររឿងនៃការកសាងទំនាក់ទំនងអន្តរជាតិ តាមរយៈស្រាបៀរមួយដប។


តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូជប៉ុនរបស់ខ្លួន ដើម្បីពង្រីកលទ្ធភាពទទួលបានផលិតផល និងពង្រឹងវត្តមានរបស់ខ្លួននៅទូទាំងប្រទេសជប៉ុន។ ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងដំណើរដ៏ទូលំទូលាយរបស់ម៉ាកយីហោនេះ ដើម្បីនាំយកគុណភាពបែបកម្ពុជាទៅកាន់ទីផ្សារកាន់តែច្រើននៅជុំវិញពិភពលោក។

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ
ក្រុមហ៊ុន TWPR Communication Co., Ltd.
លោក សុខ សារ៉ាក់ 
ទូរស័ព្ទ៖ (+៨៥៥) ៧៨ ២៨៩ ៩៧៤
អ៊ីម៉ែល៖ sarak@twpr360.com

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia