អ្នករកស៊ីលក់កាបូបច្រើនណាស់ តែស្រ្តីវ័យ២៨ឆ្នាំប្រើស្នៀតលក់១នេះរកចំណូលបានជាង៩លាន$ក្នុង១ឆ្នាំ
Toeuy HongNOVEMBER 27 2024409 views

 តាមពិតទៅអាជីវកម្មលក់កាបូបមានមនុស្សមិនតិចទេដែលកំពុងរកស៊ីក្នុងរបរមួយនេះ ពោលគឺទាំងនៅក្នុងស្រុកយើងនៅស្រុកគេដោយមានចាប់អ្នកលក់កាបូបរបរតូចតាចរហូតក្រុមហ៊ុនរកស៊ីលក់កាបូបbrand ល្បីៗមានដូចជា LV និងbrandផ្សេងៗជាច្រើនទៀត។

 

បើទោះបីជារបរលក់កាបូបមានមនុស្សកំពុងរកស៊ីច្រើនពិតមែនតែកញ្ញា Jenny Lei ជានជាតិចិនកំពុងរស់នៅសហរដ្ឋអាមេរិបានចាប់របរលក់កាបូបចេញពីកូនបន្ទប់តូចមួយរហូតជោគជ័យអាចបង្កើតក្រុមហ៊ុនលក់កាបូបមួយរកចំណូលបានជិត១០លានដុល្លារក្នុងមួយឆ្នាំ។

 

ក្រុមហ៊ុនលក់កាបូបរបស់ Jenny Lei មានឈ្មោះថា Freja។ គំនិតអាជីវកម្មកាបូបនាងបានចាប់ផ្ដើមបន្ទាប់ពីនាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហើយចាប់ផ្ដើមរកការងារថ្មីធ្វើ។ មុនពេលទៅសម្ភាសន៍ការងារនាងបានជ្រើសរើសកាបូបស្ពាយចំហៀងប៉ុន្ដែគ្មានកាបូបណាត្រូវចិត្តនាងសោះដោយកាបូបខ្លះតូចពេកហើយខ្លះទៀតខាងក្នុងមិនស្អាតតែ។

 

នៅពេលមួយបន្ទាបពីចេញពីសម្ភាសន៍ហើយនាងបានអង្គុយនៅក្នុងសួននៅទីក្រុងBrooklyn ដោយនាងមានបទពិសោធន៍ផ្នែកDesign ផងនោះក៏បានអង្គុយគូសវាសរូបភាពកាបូបដោយរចនាកាបូបសម្រាប់ដាក់សម្ភារនាងគ្រប់គ្រាន់មានដូចជា កុំព្យូរទ័រ សម្ភារផ្ទាល់ខ្លួននិងអាវធំក្រៅជាដើម។

 

 បន្ទាប់ពីគូសវាសរូបកាបូបចេញជារូបរាងដែលនាងពេញចិត្តហើយនោះ នាងក៏ចាប់ផ្ដើមយកលុយ៣ម៉ឺនដុល្លារដែលធ្លាប់រកស៊ីរបរក្រៅម៉ោង ហើយដកលុយ២ពាន់ដុល្លារដើម្បីកម្ម៉ង់កាបូបពីអ្នកផលិតកាបូបធម្មតាដើម្បីយកមកច្នៃបន្ថែម។ នៅពេលនោះហើយដែលអាជីវកម្មកាបូបរបស់នាងកាន់តែលេចរូបរាងឡើង។

 

ក្រោយមកនាងបានឡើងទៅប្រទេសចិនដែលជាទឹកដីកំណើតដើម្បីដើរមើលរោងចក្រផលិតស្បែកដើម្បីធ្វើកាបូបដែលជ្រើសរើសរោងចក្រដែលមានតម្លាភាពហើយក៏ចាប់ផ្ដើមអាជីវកម្មលិតកាបូបដោយចាប់ផ្ដើមដំបូងផលិតកាបូបចំនួន៣០០កាបូប។

 

ចំពោះយុទ្ធសាស្រ្តដែលធ្វើឲ្យអាជីវកម្មកាបូបរបស់នាងលេចចេញជាផ្លែផ្ការហូតជោគជ័យក្លាយជាក្រុមហ៊ុនលក់កាបូបរកចំណូលបានជិត១០លានដុល្លារនោះគឺពេលចាប់ផ្ដើម នាងបានបង្កើតវេបសាយ ហើយចាប់ផ្ដើមធ្វើយុទ្ធនាការធ្វើទីផ្សារតាមរយៈប្រមូលEmail របស់អតិថិជនដែលមានសក្តានុពល។ មិនតែប៉ុណ្ណោះនាងសរសេរblog ដោយបង្ហោះពីគុណតតម្លៃនៃក្រុមហ៊ុនលក់កាបូប Freja របស់នាង។  

 

នៅឆ្នាំ២០២២នាងលក់កាបូបបានយ៉ាងច្រើននៅលើការផ្សព្វផ្សាយតាមបណ្ដាញសង្គមរកចំណូលបាន១.៧លានដុល្លារប្រចាំឆ្នាំ។ បន្ទាប់នាងបានយកលុយនេះមកស្នើកម្ចីពីShopify ដើម្បីបង្កើតផលិតផលកាបូបឲ្យសម្បូរបែបនិងពង្រីកអតិថជនគោលដៅបន្ថែម។

 

មិនយូរមិនឆាប់ នៅឆ្នាំ២០២៣ អាជីវកម្មរកាបូបរបស់នាងកាន់តែជោគជ័យរកចំណូលប្រចាំឆ្នាំបាន៥.៣លានដុល្លារ។ ចំណែកអាជីវកម្មរបស់នាងក៏មានលំហូរសាច់ប្រាក់វិជ្ជមានហើយនាងក៏អាចសងកម្ចីគេអស់យ៉ាងជោគជ័យ។

 

នាងបាននិយាយថា” គ្មានអ្នកណាកើតមកមានជំនាញស្រាប់នោះទេ ប៉ុន្ដែអ្នកសុទ្ធតែអាចក្លាយជាអ្នកជំនាញ បើអ្នកប្រឹងប្រែងដាក់ចិត្តដាក់កាយធ្វើវា”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia