រឿងដ៏គួរឱ្យមានមោទកភាពមួយគឺឈាមជ័រខ្មែរ ដែលចាប់កំណើតឡើងនៅក្នុងប្រទេសកំពុងតែអភិវឌ្ឍ តែអាចមានសមត្ថភាពខ្ពស់ រហូតអាចទៅសិក្សាដល់សាលាល្បីៗនៅសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចមួយ មានភាពរីកចម្រើនចម្រុះវិស័យ។ រីឯរឿងដែលគួរឱ្យកោតសរសើរមួយទៀតនោះ គឺការដែលចេះពាំនាំចំណេះជំនាញបទពិសោធន៍ ដែលខ្លួនក្រេបបានពីប្រទេសមហាអំណាច មកសាបព្រួស កសាងដល់មាតុភូមិកំណើតវិញឱ្យកាន់តែប្រសើរឡើង ព្រមទាំងទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន ចំពោះសមិទ្ធផលតូចធំជាច្រើន ដែលលោកសម្រេចបាន។ នេះគឺជាបទពិសោធន៍ពិតរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា។
ចាប់កំណើតនៅក្នុងឆ្នាំ១៩៥៦ នៅលើទឹកដីរាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់កម្ពុជា ក្រោយពេលដែលលោកបានឱ្យតម្លៃលើការសិក្សាយ៉ាងខ្លាំង រហូតធ្វើឱ្យលោកអាចបញ្ចប់ការសិក្សាជំនាញសំខាន់ៗជាច្រើនរួមមានដូចជា៖
ដោយឡែក ចំពោះបទពិសោធន៍ការងារធំៗវិញ លោកបានចូលបម្រើការឱ្យក្រុមហ៊ុន General Electric អស់រយៈពេល ១៦ ឆ្នាំនៅក្នុងមុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើន។ បន្ទាប់មកទៀត លោកក៏បានប្ដូរមកក្នុងតួនាទីគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុ (នៅសហរដ្ឋអាមេរិក បារាំង និងថៃ)។ ក្រោយមកធ្វើជាសវនករក្រុមហ៊ុន General Electric និងចុងក្រោយលោកក៏បានចេញមកបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងវិនិយោគកម្ពុជានៅក្នុងឆ្នាំ ១៩៩៩។ បន្ថែមពីនោះ លោកក៏បានប្រឡូកចូលក្នុងឆាកនយោបាយ និងវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតឡើងកាន់តំណែងក្លាយជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់តាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ រហូតមកទល់នឹងពេលបច្ចុប្បន្ន។
ក្នុងនាមជារដ្ឋមន្ត្រីមួយរូប ឯកឧត្តមត្រូវប្រឈមនឹងការដោះស្រាយបញ្ហាធំៗក្នុងកិច្ចការងារក្រសួងដូចជា៖
- ធ្វើកំណែទម្រង់ និងលុបបំបាត់អំពើពុករលួយនៅក្នុងក្រសួង
- ធ្វើឱ្យប្រសើរដល់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសលើវិស័យនេះ
- ធ្វើកំណែទម្រង់ឱ្យមានប្រសិទ្ធភាពក្នុងការចេញប័ណ្ណបើកបរថ្មី ព្រមទាំងការផ្លាស់ប្តូរយកប័ណ្ណបើកបរថ្មី
- ធ្វើឱ្យប្រសើរឡើងដល់ដំណើរការចុះបញ្ជីយានយន្ត
- បង្កើនសុវត្ថិភាពចរាចរណ៍តាមរយៈការធ្វើឱ្យប្រសើរឡើងដល់ ចំនួននៃការត្រួតពិនិត្យយានយន្ត នេះបើយោងតាមការបញ្ជាក់ចេញពីវេបសាយផ្លូវការរបស់ក្រសួង៕
ទទួលបានចំណេះដឹងល្អៗជាច្រើនទៀត លើផេកផ្ទាល់ខ្លួនខ្ញុំ Long Vathanak - ឡុង វឌ្ឍនៈ
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713