ត្រូវប៉ាន់! ក្រុមហ៊ុនដ៏ធំមួយ គ្រោងមកវិនិយោគលើដំណាំកសិកម្ម ២ប្រភេទនេះ របស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ធី ស្រីល័ក្ខMAY 26 2026428 views

កាលពីថ្មីៗនេះ គណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបនេះក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងក្នុងការវិនិយោគលើដំណាំកសិកម្មរបស់កម្ពុជាផងដែរ។

៨

ជាក់ស្តែង តំណាងក្រុមហ៊ុនទាំងពីរបានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការផ្តោតលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

៩

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ប្រកបដោយសក្កដានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

៧

លោកជំទាវរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Mainland Group (ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន KIMS Rubber Cambodia Co., Ltd) ចំពោះការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia