នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលចង់បានឡានខ្លាញ់គោជិះ ជាពិសេសនោះគឺសម្រាប់អ្នកដែលមានគម្រោងចង់ទិញនៅរថយន្តថ្មីហើយមានលុយត្រឹម២ម៉ឺនដុល្លារស្តើងគឺត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុន GTV MOTORបង្ហាញរថយន្តម៉ូដែលថ្មី ជាមួយរូបរាងបែបស៊ីវីល័យស្អាតខណៈតម្លៃវិញគឺធូរខ្លាំងតែម្តង។
បើតាមការបង្ហោះលើផេកផ្លូវការរបស់ GTV Motor Cambodia បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនបានបញ្ចេញ GTV រាហូ (REAHU A8 PHEV) ដែលជារថយន្តឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យា Plug-in Hybrid សម្រាប់ការបើកបរក្នុងទីក្រុង រថយន្តអាចប្រើថាមពលអគ្គិសនីបានច្រើន ដើម្បីជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ។ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីធ្វើការរួមគ្នាយ៉ាងឆ្លាតវៃ ដើម្បីផ្តល់ភាពជឿជាក់ ដោយមិនបារម្ភអំពីការសាកភ្លើង។

អ្វីដែលកាន់តែពិសេសនោះ សម្រាប់រថយន្ត GTV រាហូ នេះគឺដាក់លក់តម្លៃល្អខ្លាំងដោយ Option 1 លក់ក្នុងតម្លៃ ១៩,៨០០ដុល្លារ ចំណែក Option 2 លក់ក្នុងតម្លៃ ២០,៨០០ ដុល្លារប៉ុណ្ណោះ។ លក្ខណៈសំខាន់នៃរថយន្តនេះគឺមានដូចជា អាចចម្ងាយបើកបរសរុប៖ 1310 km, អត្រាប្រើប្រាស់ប្រេងនៅពេលថ្មទាប WLTC៖ 4.55 L/100km,កម្លាំងសេះសរុបប្រព័ន្ធ៖ 306 PS,ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធ CLTC៖ 70 km,កាមេរ៉ាមើលជុំវិញ 360°។

គួរជម្រាបថា GTV រាហូ (REAHU A8 PHEV) មិនមែនត្រឹមតែសន្សំប្រេងទេតែវាសមស្របសម្រាប់តម្រូវការពិតរបស់គ្រួសារកម្ពុជា៖ សន្សំសំចៃសម្រាប់ចំណាយក្នុងទីក្រុង ធ្វើដំណើរផ្លូវឆ្ងាយដោយមានទំនុកចិត្ត លំហផាសុកភាពព្រោះអាចប្រើអគ្គិសនីក្នុងទីក្រុង ហើយប្រើសាំងសម្រាប់ផ្លូវឆ្ងាយ។ ប្រសិនជាបងប្អូនអាចចាប់អារម្មណ៍តាមលេខទូរស័ព្ទ 071 7293 777 ៕


