តម្លៃខ្លាញ់គោ! តស់ មកស្គាល់រថយន្តបកពីកេស១ម៉ូដែល ស៊េរីឆ្នាំ២០២៦ រូបរាងស្អាតខ្លាំង តម្លៃត្រឹម២ម៉ឺន$ ស្តើង
ធី ស្រីល័ក្ខOCTOBER 29 20251.3 K views

សម្រាប់បងប្អូនដែលមានថវិការត្រឹមតែ ២ម៉ឺនដុល្លារស្តើង ហើយចង់បានរថយន្តបកពីកេសក្តៅៗតែមិនដឹងទិញរថយន្តមួយណាដែលស៊ីសាំងតិចរូបរាងស្អាត នាពេលនេះកុំបារម្ភទៀតបងប្អូនអាចពិចារណាឡានខ្លាញ់គោមួយម៉ូដែលគឺ 𝐆𝐒𝟑 𝐄𝐌𝐙𝐎𝐎𝐌 ស៊េរីឆ្នាំ 𝟐𝟎𝟐𝟔 ខណៈនាពេលបច្ចុប្បន្នគឺលក់ក្នុងតម្លៃថ្មីត្រឹមតែ ២១,៥០០ដុល្លារ តែប៉ុណ្ណោះ។

 

បើតាមការសាកសួរព័ត៌មានពីក្រុមការងារ GAC Cambodia បានឱ្យដឹងថា ដើម្បីអបអរសាទរការបើករោងចក្រដំឡើងរថយន្តម៉ាក 𝐆𝐀𝐂 នៅកម្ពុជា នាពេលនេះក្រុមហ៊ុនកំពុងដាក់លក់រថយន្តម៉ូដែល 𝐆𝐒𝟑 𝐄𝐌𝐙𝐎𝐎𝐌 ស៊េរី 𝟐𝟎𝟐𝟔 តម្លៃថ្មីត្រឹមតែ ២១,៥០០ដុល្លារ នោះទេ អ្វីដែលកាន់តែពិសេសនោរថយន្តនេះគឺមានរចនាបថទំនើបបែបស្ព័រ បំពាក់បច្ចេកវិទ្យាទំនើបចុង បន្ថែមទាំងសុវត្ថិភាពកម្រិតអន្តរជាតិ អាចទុកចិត្តបានគ្រប់ការធ្វើដំណើររបស់លោកអ្នក ។

៣៣

ដោយឡែក ចំពោះរថយន្តនេះគឺសាកសមខ្លាំងបំផុតសម្រាប់យុវវ័យដែលចូលចិត្តស្ទាយទំនើប ទាន់សម័យ និងប្រកបដោយភាពឆ្លាតវៃ GS3 EMZOOM ជាជម្រើសដ៏ល្អឥតខ្ចោះ ហើយប្រសិនជាលោកអ្នកទិញរថយន្ដ GS3 EMZOOM នាពេលនេះ មិនត្រឹមតែទទួលបានតម្លៃល្អនោះទេ តែទទួលបាននូវរថយន្ដស៊េរីខ្ពស់ឆ្នាំ ២០២៦ ទៀតផង។ សម្រាប់បងប្អូនអាចចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខ ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 095 999 029 (KH/EN)/095 777 160 (中文) ឬអាចទៅអគារតាំងរថយន្តដោយផ្ទាល់បានដែលស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។

៣៤

គួរបញ្ជាក់ថា រោងចក្ររថយន្ត GAC វិញក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន TH Automotive Manufacturing Co., Ltd ដែលនឹងបោះទុនរួមគ្នាប្រមាណ១៩លានដុល្លារអាមេរិកដើម្បីបង្កើតរោងចក្រសាងសង់លើផ្ទៃដី ១១ហិកតាក្នុងខេត្តកំពង់ឆ្នាំង នៅពេលរោងចក្រនេះលេចចេញជារូបរាងត្រូវបានរំពឹងទុកថានឹងបង្កើតការងារចន្លោះពី ៤០០ ទៅ៦០០ កន្លែង និងមាន សមត្ថភាពផលិតប្រចាំឆ្នាំពី ១ម៉ឺនគ្រឿងទៅ ១ម៉ឺន៥ពាន់គ្រឿងផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia