GS25 បរិច្ចាគថវិកា ២៥ លានរៀល ដល់គន្ធបុប្ផាដើម្បីកុមារកម្ពុជា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ជីអេស២៥ ខេមបូឌា (GS25 Cambodia) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការបរិច្ចាគដ៏សប្បុរសនូវថវិកាចំនួន ២៥ លានរៀល និងទឹកស្ព្រីង ប្រូវីដា (Provida Bokor Spring Water) ចំនួន ១០០ កេស ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងគាំទ្រដល់ការថែទាំកុមារដែលខ្វះខាតនៅកម្ពុជា។

9 

អំណោយនេះត្រូវបានប្រគល់ជូននៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះរួមមានការទស្សនាដោយសង្ខេបអំពីបរិក្ខាររបស់មន្ទីរពេទ្យ បន្តដោយពិធីប្រគល់អំណោយ និងទឹកពិសាបរិសុទ្ធ ប្រូវីដា បូកគោ ចំនួន ១០០ កេស។

10 

GS25 ខេមបូឌា មានមោទនភាពក្នុងការចូលរួមចំណែកដល់បេសកកម្មជាបន្តបន្ទាប់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការព្យាបាលវេជ្ជសាស្ត្រដោយឥតគិតថ្លៃដល់កុមារដែលត្រូវការជំនួយទូទាំងប្រទេសកម្ពុជា។ តំណាងមកពី ជីអេស២៥ ខេមបូឌា បានប្រគល់ថវិកាបរិច្ចាគចំនួន ២៥ លានរៀល ក្នុងនាមសមាជិក និងអ្នកគាំទ្ររបស់ស្ថាប័ន។

 11

ការបរិច្ចាគនេះធ្វើឡើងស្របពេលដែល GS25 កំពុងបន្តពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយនាំមកនូវបទពិសោធន៍ហាងទំនិញងាយស្រួលបែបកូរ៉េថ្មីស្រឡាងជូនដល់អតិថិជនក្នុងស្រុក។ បន្ថែមពីលើផលិតផលថ្មីៗ និងការបើកសាខាហាង ក្រុមហ៊ុនបានលើកឡើងថាការចែករំលែកជូនសង្គមវិញ គឺជាផ្នែកស្នូលមួយនៃរបៀបដែលក្រុមហ៊ុនចង់រីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ទឹកស្ព្រីង ប្រូវីដា ដែលបានឧបត្ថម្ភទឹកពិសាចំនួន ១០០ កេស ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីជួយធានាថាសហគមន៍នៃមន្ទីរពេទ្យមានទឹកស្អាតសម្រាប់ទទួលទាន។

 

15 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia