ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងស្ថាប័នឯកជននានា Cyber Grow Solution Co., ltd បានចូលរួមជាមួយដៃគូរថ្មីរបស់ខ្លួនផ្តល់នូវសេវាកម្មថ្មី ជួយដល់អាជីវកម្មនៅកម្ពុជា
Sopheak PichJULY 9 2024

ភ្នំពេញថ្ងៃ 05 កក្កដា 2024:  ក្រុមហ៊ន Cyber Grow Solution Co.,ltd បានរៀបចំកម្មវិធី ចាប់ដៃគូរ ជាមួយក្រុមហ៊ុន VNPT Cyber Immunity នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ​ក្រុមហ៊ុន​ Cyber ​​Grow Solution គឺជាក្រុមហ៊ុនផ្តល់ការព្រឹក្សាយោបល់និងផ្គត់ផ្គង់សំភារៈព័តមានវិទ្យាមួយ​ ដែលឈានមុខគេចំពោះដំណោះស្រាយខាងផ្នែកពត៌មានវិទ្យា​ និង​ System integration។ យើងផ្តល់ជូនពេញលេញ ការរួមបញ្ចូលប្រព័ន្ធរួមមានដូចជា​៖ Cyber Security, Network Security,​ Pentesting, Manage Service (MDR/MSoC), Network Infrastructure និង Data Center។ 

Photo 2024 07 09 14 48 39

Photo 2024 07 09 14 48 54បច្ចុប្បន្ននេះ​ Cyber Grow Solution បានបំពេញតម្រូវការអថិតិជនដោយជោគជ័យចំពោះវិស័យផ្សេងៗមកហើយ រួមមានវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល រោងចក្រ ក្រុមហ៊ុនពហុជាតិ (MNCs) អង្គការមិនមែនរដ្ឋាភិបាល (NGOs) សណ្ឋាគារនិងបដិសណ្ឋារកិច្ច និងវិស័យសំណង។

Cyber ​​Grow Solution គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ ២០១៩មកម្លេះ​។

Photo 2024 07 09 14 48 56

Photo 2024 07 09 14 48 47

Photo 2024 07 09 14 48 42

I. ចំណុចសំខាន់នៃកម្មវិធី

ផ្នែកទី1៖​ សន្និសិទ្ធិស្តីពីការលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាតាមរយៈ​ Pentesting និង RED Team ។

ផ្នែកទី2៖​ សន្និសិទសារពត៌មានស្តីអំពី​ ការចុះអនុស្សរណៈយោគយល់គ្នារវាង​ ក្រុមហ៊ុន​ CYBER GROW SOLUTION CO., LTD និងក្រុមហ៊ុន​ ពត៌មានវិទ្យា​ VNPT-IT  

II. គោលបំណងនៃកម្មវិធី
  1. បញ្ជ្រាបពីសារៈសំខាន់នៃប្រព័ន្ធសុវត្ថិភាពសម្រាប់ការគ្រប់គ្រងអាជីវក​ម្មតាមរយៈការនាំយកនូវសេវាកម្មទាក់ទងនឹង Cyber Security​ ពីក្រុមហ៊ុន​ ពត៌មានវិទ្យា​ VNPT-IT ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសវៀតណាខាងផ្នែក​ Pentesting និង RED Team។

   2. លើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយ​ ដើម្បីជាកិច្ចចូលរួមអភិវឌ្ឍន៍វិស័យប្រព័ន្ធសុវត្ថិភាព Cyber Security ឲ្យកាន់មានលក្ខណៈស្តង់ដារ​ និងប្រសិទ្ធិភាព​ ជាពិសេសគឺវិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែម្តង។ 

​ 3. សន្និសីទសារពត៌មាន​ និងការចុះអនុស្សរណៈយោគយល់គ្នារវាង​ ក្រុមហ៊ុន​ CYBER GROW SOLUTION CO., LTD និងក្រុមហ៊ុន​ ពត៌មានវិទ្យា​  VNPT-IT ដើម្បីជាសក្ខីភាពក្នុងការព្រមព្រៀងទទួលយកការសហការនាំចូលនូវសេវាកម្ម​ Pentesting និង RED team ដែលផ្តោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពនៅក្នុងវិស័យធនាគារ​ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្សេងទៀត។ 

III. អ្នកចូលរួម

   1. ថ្នាក់ដឹកនាំ​ និងសហការីពីពីខាងក្រុមហ៊ុន CYBER GRWO SOLUTION សរុបចំនួន​ 13នាក់
   2. ថ្នាក់ដឹកនាំចំនួន​ 02រូប​ ពីខាងក្រុមហ៊ុន​ ពត៌មានវិទ្យា​ VNPT-IT ប្រទេសវៀតណាម
​   3. គណៈគ្រប់គ្រងផ្នែកពត៌មានវិទ្យាពីខាងស្ថាប័នធនាគា​ និងមីក្រូហិរញ្ញជាច្រើននៅម្ពុជា​ សរុបជាង 50រូប

Photo 2024 07 09 14 48 33

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia