សាលាអន្តរជាតិគ្រីនហ្វៀល បានធ្វើសិក្ខាសាលាស្តីពី «ស្វែងយល់អំពីអាថ៌កំបាំងចិញ្ចឹមកូនៗ ប្រកបដោយទំនុកចិត្ត និងរីករាយ!»
Kan DaraNOVEMBER 8 2025

ឪពុកម្តាយជាគ្រូទី១ រីឯសាលារៀនជាថ្នាលបណ្តុះបណ្តាលទី២ សម្រាប់កុលបុត្រកុលធីតាគ្រប់រូបក្នុងការកសាងអនាគតដ៏រុងរឿង។ ដោយមើលឃើញពីសារៈសំខាន់នេះ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) បានបង្កើតសិក្ខាសាលាមួយស្តីអំពី «ស្វែងយល់អំពីអាថ៌កំបាំងចិញ្ចឹមកូនៗ ប្រកបដោយទំនុកចិត្ត និងរីករាយ!» ក្រោមប្រធានបទ “គ្រួសារមានសុភមង្គល និងជោគជ័យ នៅវេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី ០៨ ខែ វិច្ចិកា ឆ្នាំ ២០២៥។

 

សិក្ខាសាលាខាងលើប្រព្រឹត្តឡើងក្រោមអធិបតេយ្យភាពរបស់លោក លី ចាន់ណារិទ្ធ ដែលជានាយកប្រតិបត្តិនៃ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) និងវាគ្មិនកិត្តិយសលោកស្រី Karen Robinson ដែលជាគ្រូបណ្តុះបណ្តាល និងជាអ្នកផ្តល់យុទ្ធសាស្ត្រអាជីវកម្មអន្តរជាតិ រួមទាំងមាតាបិតា និងអាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។

 

១

 

ឆ្លៀតក្នុងឱកាសនោះ លោក លី ចាន់ណារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាទូទៅនៅពេលដែលមនុស្សគ្រប់រូបនិយាយអំពីធនធានមនុស្ស គឺផ្តោតទៅលើតែក្នុងសាលាមួយមុខគត់។ គាត់គិតថា ការអប់រំគឺចាប់ផ្តើមពីក្នុងសាលាទៅ។ ពេលដែលដាក់កូននៅក្នុងសាលាគឺ ដឹងតែចេះ ដឹងតែជោគជ័យ ដឹងតែកូនក្លាយជាធនធានដ៏ល្អហើយ»។ លោកបានបន្តទៀតថា «ប៉ុន្តែតាមពិត ប្រសិនបើយើងមើលឲ្យបានធំទៅដល់ការវិវត្តន៍អំពីកុមារវិញ ការណ៍ដែលយើងត្រៀមចង់បានធនធានដ៏ល្អសម្រាប់ក្រុមគ្រួសាររបស់យើង សម្រាប់សង្គមជាតិរបស់យើង សម្រាប់ពិភពលោករបស់យើង គឺផ្តើមចេញតាំងពីផែនការក្នុងការយកកូនមកម្ល៉េះ»

 

២

 

ជាមួយគ្នានេះ លោកស្រី Karen Robinson បានធ្វើការចែករំលែកអំពីអាថ៌កំបាំងចិញ្ចឹមកូនៗប្រកបដោយទំនុកចិត្ត និងរីករាយ ដោយផ្តោតទៅលើគន្លឹះសំខាន់ៗដូចជា៖

·      -ថាតើពាក្យសម្ដីអាចមានឥទ្ធិពលដល់ភាពជឿជាក់ និងអាកប្បកិរិយារបស់កូនៗដូចម្តេចខ្លះ

·     - របៀបគាំទ្រគ្នាទៅវិញទៅមក និងបង្កើតភាពចុះសម្រុងក្នុងគ្រួសារ

·      -វិធីសាស្រ្ត ១០ យ៉ាង ដើម្បីចិញ្ចឹមកូនឲ្យមានភាពសប្បាយរីករាយ ជោគជ័យ និងមានសីលធម៌ល្អ

·      -វិធីបង្កើតបរិយាកាសគ្រួសារឲ្យកាន់តែមានសេចក្តីសុខ សុភមង្គល និងមានគោលដៅ

·      -វិធីដឹកនាំគ្រួសារដោយក្ដីស្រឡាញ់ ជាជាងការដាក់សម្ពាធ។

 

គួរជម្រាបផងដែរថា សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) មានផ្តល់ជូនកម្មវិធីសិក្សាចំនួន ៣ ភាសា រួមមានដូចជា ភាសាខ្មែរ អង់គ្លេស និងភាសាចិន។ ចំពោះកម្មវិធីសិក្សាជាតិស្របតាមក្រសួងអបរំ ខណៈកម្មវិធីសិក្សាអន្តរជាតិមានការទទួលស្គាល់ដោយ Cambridge (ខេមប្រ៊ីជ) ផ្ទាល់តែម្តង និងបើកទទួលសិស្សានុសិស្សចាប់ពីអាយុ ២ឆ្នាំឡើងទៅ។

 

បច្ចុប្បន្នសាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ពង្រីកខ្លួន ២ បានទីតាំងមកហើយ ទីតាំងទី១ នៅសាខាឫស្សីកែវ និងទីតាំងទី ២ នៅសាខាមានជ័យ។ អ្វីដែលកាន់តែពិសេស ប្រសិនបើលោក លោកស្រី ចុះឈ្មោះចូលរៀនឲ្យកូនៗឥឡូវនេះនឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ២៥% រយៈពេល ៥ឆ្នាំពេញ និងបញ្ចុះតម្លៃ ១៥% រហូតដល់ថ្នាក់ទី ១២។

 

សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀន

សាខាឫស្សីកែវ៖ ០៨៩ ៧៧៧ ១៣៨ / ០៩៨ ៧៧៧ ១៣៨ / ០៦៨ ៧៧៧ ១៣៨

សាខាមានជ័យ៖ ០៩៩ ៧៧៧ ១៣៨ / ០៨៧ ៧៧៧ ១៣៨ / ០៦៦ ៧៧៧ ១៣៨៕

 ៣

៥

៤

៦

832221cf C49b 4704 B1d4 5cab1cf626e8

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia