រដូវកាលថ្មី តែបៃតង អ៊ីឈីតាន់ បានរកឃើញអ្នកឈ្នះ.រង្វា.ន់មួយរយលានរៀល នៅខេត្តកំពង់ឆ្នាំង
Sopheak PichJULY 10 2024

កំពង់ឆ្នាំង ៖ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដែលជាអ្នកខេត្តកំពង់ឆ្នាំង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅដ្ឋានផ្ទាល់តែម្ដង។ 

Photo 2024 07 10 09 57 38សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ឈុំ ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅម្ដុំផ្សារព្រៃទា ជិតអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ
 
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាស្រុកកំណើត អ្នកនាង ឈុំ ចាន់ថា បានប្រាប់ឱ្យដឹងថា ដោយសារតែខ្លួនជាស្ត្រីម៉េម៉ាយ ហើយកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ អ្នកនាងបានសម្រេចចិត្តទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ឱ្យរស់នៅជាមួយម្តាយនាស្រុកកំណើត ហើយខ្លួនបានមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ។ 

Photo 2024 07 10 09 57 43អ្នកនាង ឈុំ ចាន់ថា បានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ អ្នកនាងតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការ។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដប។ 

Photo 2024 07 10 09 57 35អ្នកមានសំណាងរូបនេះបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកសង់ផ្ទះឱ្យបានសមរម្យ ហើយនៅសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន ព្រមទាំងទុកព្យាបាលជំងឺរបស់ម្ដាយ ក៏ដូចជាសម្រាប់ចំណាយនៅក្នុងជីវភាពគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន....

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia