ចង់ចេះធ្វើកសិកម្ម! នេះជា App ចំនួន ៣ បង្រៀនវិធីដាំដុះ និងចិញ្ចឹមសត្វ រៀនដោយមិនអស់លុយ
Bunthoeun KoemMAY 21 20262 K views

កសិកម្មគឺជាវិស័យមួយដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ដោយអ្នកខ្លះធ្វើសម្រាប់ទុកបរិភោគនៅក្នុងក្រុមគ្រួសារ ឯអ្នកខ្លះទៀតធ្វើសម្រាប់អាជីវកម្មជាដើម។ យ៉ាងណា សម្រាប់បងប្អូនដែលមិនទាន់មានជំនាញ ឬចង់ចេះពីបច្ចេកទេសនៅក្នុងការដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វផ្សេងៗ អាចធ្វើការសិក្សានៅក្នុង App ចំនួន ៣ នេះដើម្បីទទួលបានគំនិតថ្មីៗយកទៅអនុវត្ដ។ ដោយ App ទាំងនោះរួមមាន៖

 

១. ទន្លេសាប App

 

ទន្លេសាប App គឺមានការចែករំលែកនូវចំណេះដឹងកសិកម្ម ព័ត៌មានអាកាសធាតុសម្រាប់ជំនួយដល់ការដាំដុះ និងមានសហគមន៍សម្រាប់ឱ្យកសិករ និងអ្នកជំនាញជជែកពិភាក្សា ដោះដូរគំនិតយោបល់គ្នាទៅវិញទៅមក។

 

កម្មវិធីនេះ ​ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ​អេ​ អឹម​ ខេ ក្នុងគោលបំណងជួយនិងផ្តល់អត្ថប្រយោជន៍ដល់ អ្នកពាក់ព័ន្ធផ្នែកកសិកម្មទាំងអស់។ ក្នុងនោះ App នេះបានផ្តល់ចំណេះដឹងបច្ចេកទេសកសិកម្មដូចជា ការដាំដំណាំស្រូវ ដំឡូងមី ដំណាំសាកវប្បកម្ម ការចិញ្ចឹមមាន់ទា ត្រី​ ជ្រូក គោ ជាដើម​ ។ល។ ចុមលីងនេះ http://onelink.to/tonlesap-app ដើម្បីដោនឡូតទន្លេសាបអេបឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ 087 444 658

520375213 745325307863871 2710609774547780768 N

 

២. Chamka-ចំការ App

 

ចំការជាកម្មវិធីសំរាប់ការធ្វើទំនើបកម្មនិងកម្មវិធីដែលអាចជួយជំរុញសេដ្ឋកិច្ចគ្រួសារ។ កម្មវិធីដាំដំណាំនិងជួយកសិករដើម្បីទទួលបាននូវចំណេះដឹងនិងបច្ចេកទេសការបកប្រែបង្កើនសមត្ថភាពផលិតប្រចាំថ្ងៃ។ កសិករនិងទទួលបានការផ្សាភ្ជាប់ទំនាក់ទំនងគ្នាមមាញឹកដើម្បីជួបជាមួយអ្នកលក់និងអ្នកទិញផ្សេងទៀត។

 

កម្មវិធីចំការត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ក្រោមជំនួយរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ សាធារណរដ្ឋកូរ៉េ តាមរយះគម្រោង ASPIRE របស់មូលនិធិ IFAD។ លោកអ្នកអាចទាញយកកម្មនេះបាន៖ http://onelink.to/qm6533 ឬទាក់ទងសាកសួរព័ត៌មានលម្អិត៖ 096 985 4161

 

105701260 140500504322198 4186562500049387550 N

 

៣. CamAgriMarket App

 

កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្ម ដែលបង្ហាញអំពីតម្លៃកសិផលនៅក្នុងទីផ្សារកម្ពុជា។ យ៉ាងណាមិញ ក្រៅពីការបង្ហាញពីតម្លៃកសិផលនៅលើទីផ្សារ App នេះក៏មានផ្ទុកទៅដោយឯកសារបច្ចេកទេសកសិកម្ម ព័ត៌មានទាក់ទងនឹងការដាំដុះ និងការចិញ្ចឹមសត្វតាមបែបវិទ្យាសាស្ត្រផងដែរ។ លោកអ្នកអាចទាក់យកបានតាមរយៈAndroid: https://play.google.com/store/apps/details...

iOS: https://apps.apple.com/us/app/camagrimarket/id1485188318

 

Maxresdefault

A421d3b868ce353b1fc7ca9ed9917c3a90cd071f

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia