ភ្នំពេញ– ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 – ការលក់ទំនិញនៅផ្សារទំនើបខ្នាតតូចនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាមួយនឹងការមកដល់នៃហាងសម្បង emart24 បឹងកេងកង ដែលជាហាងលក់ទំនិញ និង កាហ្វេ បែបស៊ីវិល័យ មុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ ការអភិវឌ្ឍន៍នេះគឺជាជំពូកថ្មីមួយនៅក្នុងវិស័យផ្សារទំនើបខ្នាតតូច (Convenience Store) ដែលជាទូទៅបងប្អូននៅក្នុងប្រទេសកម្ពុជាច្រើននិយមហៅថា “ ម៉ាត ” ដែលនាំមកនូវដំណោះស្រាយ ភាពងាយស្រួលក្នុងការទិញទំនិញ និងការបង្កើនភាពងាយស្រួលដល់អតិថិជន ជ្រើសរើសផលិតផលដែលខ្លួនត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
លោក ងន ដេវីដ សំបូរ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Saisons Brother Holding បានសម្តែងការសាទរចំពោះការបើកសម្ពោធហាងថ្មីស្រឡាងនេះថា “ការដាក់ឱ្យប្រើប្រាស់ emart24 មកកាន់ប្រទេសកម្ពុជា បានបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងវិស័យការលក់រាយ ដោយផ្សារភ្ជាប់ការអតិថិជន ជាមួយការទិញទំនិញដ៏សម្បូរបែប ហាងលក់ទំនិញ និង កាហ្វេ បែបស៊ីវិល័យ របស់យើងប្រទេសយើង ធានាបាននូវគុណភាព សេវាកម្ម និងផលិតផលជាច្រើនជូនទៅកាន់អតិថិជន”។ នៅពេលដែលយើងបានបន្ថែមនូវភាពឆ្នៃប្រឌិត ពីការទិញទំនិញធម្មតាទៅកម្រិតហាងស្តង់ដាមួយកម្រិតទៀត ដែលផ្តល់ទាំងភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់យើង emart24 ឈរលើគោលការណ៍បន្តភាពរីកចម្រើន ការច្នៃប្រឌិត និងគុណភាពសេវាកម្មជូនទៅកាន់ធតិថិជន។ ភាពជាដៃគូរបស់យើងជាមួយ emart24 មិនត្រឹមតែបង្កើនបទពិសោធន៍នៃការទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុកដោយ បង្កើតការងារ ផ្តល់ចំណេះដឹង និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុកផងដែរ។
លោក KANG INSOK នាយកគ្រប់គ្រងប្រតិបត្តិនៃក្រុមហ៊ុន emart24 Inc. នៃប្រទេសកូរ៉េ បានមានប្រសាសន៍ឲយដឹងថា “យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយកម៉ាកយីហោ emart24 មកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារដែលមានសក្តានុពលយ៉ាងសម្បើម និងជាមូលដ្ឋានអ្នកប្រើប្រាស់ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ន។ ចក្ខុវិស័យរបស់យើងគឺដើម្បីផ្តល់ជូននូវបទពិសោធន៍ទិញទំនិញមួយកម្រិតទៀត ជាមួយនឹងផលិតផលជាច្រើនបន្ថែមទៀតរួមមានផលិតផលកូរ៉េ អាហារកូរ៉ ផលិតផល No Brands និងផលិតផលពេញនិយមជាច្រើនទៀតមកកាន់ emart24 ដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនកម្ពុជា។ emart24 ប្តេជ្ញាក្នុងការកំណត់ស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មផ្សារទំនើបខ្នាតតូចដែលផ្តល់ភាពងាយស្រួល ហើយយើងទន្ទឹងរង់ចាំក្លាយជាផ្នែកសំខាន់មួយនៃការវិវត្តន៍នៃការលក់ទំនិញបែបរាយរបស់កម្ពុជា។
ការបើកហាង emart24 នៅទូទាំងប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងធ្វើឡើងដោយផ្តល់ភាពងាយស្រួល សេវាកម្មល្អ អាហារមានគុណភាព បុគ្គលិករស់រាយរាក់ទាក់ ជូនទៅឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ទិញទំនិញដ៏ស៊ីវិល័យ មានប្រសិទ្ធភាព និង ទទួលបានផលិតផលទំនិញល្អៗ ការពង្រីកសក្តានុពលរបស់ខ្លួននេះមិនត្រឹមតែជាការបង្កើនកំណើននៃការលក់រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកជាវិជ្ជមានដល់សហគមន៍ក្នុងប្រទេសតាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ជំរុញភាពជាសហគ្រិនក្នុងស្រុក និងការលើកកម្ពស់កម្រិតជីវភាពរស់នៅទាំងមូល។
នៅពេលដែលប្រទេសកម្ពុជាទទួលយកបែបបទថ្មីនៃការលក់ទំនិញរាយនេះ emart24 ត្រៀមខ្លួនជាស្រេចដើម្បីឈានមុខគេ ដោយកំណត់ស្តង់ដារថ្មី និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងឧស្សាហកម្មហាងទំនិញដោយបើកសាខាចម្បង emart24 បឹងកេងកង ៕