បើនិយាយអំពីយីហោម៉ាតក្រហម Circle-K ជឿថាប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានស្គាល់ច្បាស់មិនខានឡើយ ព្រោះយីហោមួយនេះមានអាយុកាលជាង ៧០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះម៉ាតក្រហមមួយនេះបាននឹងកំពុងតែឈរជើងព្រោងព្រាតស្ទើរតែគ្រប់ផ្លូវនឹងមានសាខាជាច្រើននៅទីផ្សារប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង អ្វីដែលគួរឱ្យអបអរសាទរចំពោះយីហោម៉ាត Circle K នេះកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ យីហោម៉ាត Circle K ទើបតែសម្ពោធសាខាថ្មីបន្ថែមទៀត គឺការបើកដំណើរការនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប អង្គរ(SAI) ដោយនៅក្នុងការបើកសាខាថ្មីនេះក៏មានមុខទំនិញពិសេសៗជាច្រើននឹងមានការប្រូម៉ូសិននៅមុខទំនិញរាប់រយមុខផងដែរ។
ចំពោះសាខាថ្មី Circle k នៅព្រលានយន្តហោះខេត្តសៀមរាបនេះដែរ ក៏មានការអញ្ជើញចូលរួមចូលរួមកាត់ខ្សែបូរដោយនាយកប្រតិបត្តិ Circle K Cambodia និងជាអ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងមានវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
សម្រាប់ការសម្ពោធសាខាថ្មីរបស់ Circle K នេះដែរ ក៏មានការប្រូម៉ូសិនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយចំពោះអតិថិជនដែលបានចំណាយលុយចាប់ពី ៥ដុល្លារឡើងទៅក៏មាន ហ្រ្វីថង់យួរដៃមួយដែលមាន Logo Circle K ថែមទៀតផង។
ដូច្នេះបងប្អូនប្រជាជនខ្មែរដែលបានធ្វើដំណើរតាមព្រលានយន្តហោះនៅខេត្តសៀមរាប កុំភ្លេចចូលទៅមើលរបស់ញ៉ាំនៅម៉ាត Circle K ផង ពីព្រោះនៅខាងក្នុងម៉ាតមានរបស់ញ៉ាំច្រើនខ្លាំងមែនទែនមិនថានំកញ្ចប់ ភេសជ្ជៈ ឬអាហារសម្រន់ផ្សេងៗទេគឺមានជម្រើសច្រើនខ្លាំងមែនទែនអ្វីដែលសំខាន់នោះនៅពេលបងប្អូនចង់ញ៉ាំអាហារសម្រន់គ្រាន់តែទិញរួចយកទៅកន្លែងគិតលុយគេនឹងកម្តៅឱ្យយើងញ៉ាំភ្លាមៗតែម្តងហើយមុខទំនិញដែលអាចកម្តៅបានញ៉ាំភ្លាមៗបានមានដូចជាបាយ សាំងវិច ប៊ឺហ្គឺ ហតដក នឹងរបស់ញាំផ្សេងៗទៀត ហើយសូម្បីតែភេសជ្ជៈក៏មានច្រើនជម្រើសងាយស្រួលរើសដូចគ្នាបែបនេះបងប្អូនដែលបានទៅព្រលានយន្តហោះកុំភ្លេចចូលទិញរបស់ញ៉ាំនៅម៉ាត Circle K ផងណាគឺមិនខកចិត្តឡើយ។
លើសពីនេះទៅទៀត ចំពោះផែនការនៅថ្ងៃខាងមុខម៉ាត Circle K ក៏មានគម្រោងពង្រីកអាជីវកម្មថ្មីៗ ទៀត ពោលគឺការបើកសាខាថ្មីៗទាំងនៅក្នុងទីក្រុងភ្នំពេញក៏ដូចជានៅក្នុងខេត្តសៀមរាបបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ម៉ាត Circle K គឺជាហាងទំនិញដ៏ល្បីល្បាញមួយ របស់ប្រទេសកាណាដា ដែលមាន ទីស្នាក់ការកណ្តាលនៅទីក្រុង Laval រដ្ឋ Quebec ប្រទេសកាណាដា។ វាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិ Couche-Tard នឹងបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ហើយក៏បានឈានជើងចូលមកប្រទេសកម្ពុជាជាលើកដំបូង នៅឆ្នាំ២០១៧ផងដែរ៕