យីហោធំៗ៤ បើកលក់បញ្ចុះតម្លៃមុនគេ នៅក្នុងផ្សារទំនើបខ្នាតយក្ស តម្លៃជាង២៥០លានដុល្លារ
នៅ ហៀងSEPTEMBER 12 20221.6 K views

ក្រោយចំណាយពេលសាងសង់ផ្សារទំនើបរយៈពេលជាច្រើនឆ្នាំកន្លងទៅ ផ្សារទំនើបខ្នាតយក្សដំបូងគេ គឺផ្សារទំនើប ជីប ម៉ុង ទើបតែប្រកាសបើកដំណើរការជាសាកល្បងចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះហើយ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវ សំខាន់ៗ ដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ។

តួយ៉ាងក្នុងអំឡុងការបើកដំណើរការសាកល្បង ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំង ក្នុងនោះមានយីហោធំៗចំនួន៤ ដូចខាងក្រោមនេះកំពុងតែលក់បញ្ចុះតម្លៃពិសេស ៖ 

- ហាងលក់សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន

- ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ

- ហាងលក់សម្លៀកបំពាក់ Routine ហាង 361° ឱសថស្ថាន ឱសថផ្លឹស បញ្ចុះតម្លៃរហូតដល់ ៥០ ភាគរយ

- ភោជនីយដ្ឋាន Bong Crab, Pka K’nhey និង Steaklub បញ្ចុះតម្លៃ ៣០ ភាគរយ

គួរជម្រាបផងដែរថា នៅមានហាងម៉ាកល្បីៗរាប់រយហាង ដែលនឹងបើកដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗដែលរួមមានដូជាយីហោ  ZARA, Jaspal, Paul Smith, New Balance, Charles and Keith, Tommy Hilfiger, Champion, Pedro, Fila, EA7, GUESS, The Pizza Company, Sakura Buffet, Jumbo Seafood, Burger King, Paradise Dynasty, Pleng Chan, Kfour, Samsung, Super Doozii, NEO Game Oasis, Legend Cinema by IZE ជាដើម។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia