GrabFood រៀបចំកម្មវិធីជួបជុំ សំណេះសំណាល និងថ្លែងអំណរគុណដល់ដៃគូអាជីវកម្មឆ្នើមទាំង៣០របស់ខ្លួន
Meng SonglyJANUARY 28 2024

ដើម្បីជាកិច្ចថ្លែងអំណរគុណ អបអរសាទរ និងលើកទឹកចិត្តដល់ដៃគូអាជីវកម្មឆ្នើម GrabFood បានប្រារព្ធកម្មវិធីជួបជុំនិងសំណេះសំណាលជាមួយនឹងដៃគូអាជីវកម្មឆ្នើមទាំង៣០ របស់ខ្លួន នៅថ្ងៃទី២៧ ធ្នូ ២០២៣ នៅសណ្ឋាគារ Fairfield by Mariot ក្រុងភ្នំពេញ។

កម្មវិធីមួយនេះ គឺធ្វើឡើងក្នុងគោលបំណងក្នុងការបង្កើននូវភាពស្និទ្ធស្នាល ពង្រឹងទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងក្រុមការងាររបស់ GrabFood ជាមួយនិងដៃគូអាជីវកម្ម ដើម្បីសម្រេចបាននិងពង្រឹងសេវាកម្មដឹកជញ្ជូនម្ហូបអាហារទៅកាន់អតិថិជនកាន់តែមានភាពងាយស្រួល និងប្រសើរឡើងជាងមុន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់ GrabFood Cambodia លោក កង សុវណ្ណារ៉ូត បានថ្លែងសុន្ទរកថា ថ្លែងអំណរគុណចំពោះដៃគូអាជីវកម្មឆ្នើមទាំងអស់ ព្រមទាំងសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលស្គាល់ និងអបអរសាទរសមិទ្ធផលដែលទទួលបានជាទីមោទនៈ។

2024 01 28 12.52.10

លោកបានថ្លែងថា “ភាពជោគជ័យរបស់ GrabFood ដែលមានថ្ងៃនេះ មិនអាចសម្រេចបានឡើយប្រសិនបើគ្មានវត្តមានរបស់ដៃគូអាជីវកម្មទាំងអស់ចូលរួម ដោយការដាក់លក់និងផ្ដល់នូវអាហារដែលមានគុណភាព រសជាតិឆ្ងាញ់ តម្លៃសមរម្យទៅកាន់អតិថិជនរបស់យើង។ការខិតខំដ៏មោះមុតយ៉ាងសស្រាក់សស្រាំរបស់ដៃគូទាំងអស់ ក្នុងការពង្រឹងនិងបង្កើនគុណភាព ការជឿទុកចិត្ត ភាពពេញចិត្តខ្ពស់ និងបទពិសោធន៍ល្អៗរបស់អតិថិជន ជាសូចនាករដ៏សំខាន់ក្នុងការធ្វើឲ្យ GrabFood រីកចម្រើនយ៉ាងឆាប់រហ័ស និងឈានមុខលើវិស័យដឹកជញ្ជូនម្ហូបអាហារក្នុងប្រទេសកម្ពុជា”។

កម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូន ប្រកបទៅដោយភាតរភាព ផ្លាស់ប្ដូរគំនិតគ្នា និងរីករាយជាមួយនឹងអាហារឆ្ងាញ់ៗ ដែលញ៉ាំងកម្មវិធីទាំងមូលកាន់តែរីករាយ និងជារាត្រីនៃការចងចាំប្រកបដោយអត្ថន័យ។ Grab ជឿជាក់ថា ការជួបជុំជាមួយនឹងដៃគូអាជីវកម្មនេះ នឹងបង្កើនទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយនឹងចក្ខុវិស័យដ៏មោះមុតក្នុងការអភិវឌ្ឍឥតឈប់ឈរ។  Grab ឈរលើឆន្ទៈក្នុងការផ្ដល់ជូននូវភាពងាយស្រួលទៅកាន់អ្នកប្រើប្រាស់ជាមួយនិង អាហារឆ្ងាញ់ៗ សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ព្រមទាំងសេវាដឹកជញ្ជូនដែលមានតម្លៃទាបជាងគេបំផុត។

2024 01 28 12.52.03

គួរបញ្ជាក់ថា GrabFood បានដាក់ដំណើរការសេវាកម្មដឹកជញ្ជូនម្ហូបអាហារជាផ្លូវការនៅកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia