មិនពិបាកទៅផ្ទាល់! សេវា ប.ស.ស នឹងចុះធ្វើបណ្ណ័សមាជិកចល័ត ដល់បងប្អូននៅតាមខេត្តក្រុង៥នេះ
Ping Chou EngSEPTEMBER 11 2024282 views

ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្តនិងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំស្ដង់ចុះបញ្ជីចល័ត ដើម្បីធ្វើការចុះបញ្ជីសមាជិក ប.ស.ស នៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តក្រុង​ចំនួន៥។

 

យោងតាមការចុះផ្សាយរបស់ទីភ្នាក់បេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងថា ប.ស.ស និងអង្គការអន្តរជាតិខាងការងារ (ILO) បានពិភាក្សាកំណត់ការចុះបញ្ជីចល័តនៅគោលដៅធំៗចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២៧កន្លែង នាពេលឆាប់ៗខាងមុខនេះ។

 

យ៉ាងណាមិញសម្រាប់បងប្អូននៅរាជធានីភ្នំពេញ ក្រុមការងារប.ស.ស ក៏នឹងធ្វើការចុះបញ្ជីសមាជិក ចល័ត នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញដែលក្នុងនោះមាន៖

 

១. ផ្សារទួលទំពូង (១៣-១៦ ខែកញ្ញា ឆ្នាំ២០២៤)

 

២. ផ្សារអូរឡាំពិក (១៦-១៩ ខែកញ្ញា ឆ្នាំ២០២៤)

 

៣. ផ្សារអូរឬស្សី (២១-២៤ ខែកញ្ញា ឆ្នាំ២០២៤)

 

៤. ផ្សារធំថ្មី (២៧-៣០ ខែកញ្ញា ឆ្នាំ២០២៤)

 

៥. ផ្សារបឹងកេងកង (១៨-២១ ខែតុលា ឆ្នាំ២០២៤)

 

459198923 1073881567427684 5561568834978290252 N

 

ដូច្នេះសម្រាប់ព័ត៌មានបន្ថែម លោកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ បានដោយឥគគិតថ្លៃ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia