ចង់ចំណេញត្រូវមានយុទ្ធសាស្រ្ត! អ្នកជំនាញបង្ហើបក្បួនល្អបំផុតក្នុងការទិញមាស ខណៈមាសប្រែប្រួលចុះឡើង
Toeuy HongMAY 14 20264 views

បងប្អូនដែលបានតាមដានហាងឆេងមាសច្បាស់ជាបានដឹងហើយថាមួយរយៈពេលចុងក្រោយនេះតម្លៃហាងឆេងមាសមានប្រែប្រួលចុះឡើង ដូច្នេះបើអ្នកវិនិយោគមាសតែមិនចេះប្រើប្រាស់ដើមទុនក៏ដូចជាយុទ្ធសាស្ដក្នុងការវិនិយោគទេនោះ អ្នកអាចនឹងខាតឬបាត់ឱកាសច្រើន។

 

ទាក់ទងយុទ្ធសាស្រ្តក្នុងការទិញមាសនេះដែរ លោក ប៊ាន រតនា នាយកដៃគូយុទ្ធសាស្រ្តនិងការអប់រំ នៃក្រមហ៊ុន STMarket បានលើកឡើងថាបច្ចុប្បន្នតម្លៃហាងឆេងមាសមានការប្រែប្រួលចុះឡើងទៅតាមស្ថានភាពសេដ្ឋកិច្ចសកលក៏ដូចគោលនយោបាយហិរញ្ញវត្ថុរបស់អាមេរិក។

 

លោកបានបន្ថែមទៀតថាដោយសារតម្លៃហាងឆេងមាសប្រែប្រួលអាចឡើងអាចចុះ លោក ប៊ាន រតនាបានណែនាំឲ្យបងប្អូនអ្នកទិញមាសគួរអនុវត្តតាមយុទ្ធសាស្រ្តឈ្នះៗដូចខាងក្រោមនេះ។

 

. ទិញមាសសន្សឹមៗ

ត្រង់នេះលោកណែនាំឲ្យតិចមាសម្ដងបន្តិចៗ ដោយចៀសវាងយកលុយច្រើនទៅទិញមាសក្នុងពេលតែម្ដង។ ឧទាហរណ៍បើអ្នកមានកញ្ចប់១០,០០០ដុល្លារ អ្នកមិនគួរយកលុយទាំង១ម៉ឺនដុល្លារទៅទិញក្នុងពេលតែមួយនោះទេ ពោលគឺបែងចែកកញ្ចប់លុយនេះទិញបន្តិចម្ដងៗ

 

ការបែងចែកដើមទុនវិនិយោគមាសតាមរយៈការទិញបន្តិចម្ដងៗគឺជួយការពារកុំឲ្យអ្នកខាតច្រើនពេលមាសធ្លាក់ថ្លៃហើយកុំឲ្យអ្នកបាត់ឱកាសទិញមាសបានតម្លៃទាបពេលមាសឡើង។ ដូចឧទាហរណ៍ខាងលើបើអ្នកមានដើមទុន១ម៉ឺនដុល្លារ អ្នកអាចទិញម្ដង៥%នៃដើមទុន១ម៉ឺនដុល្លារនេះ ហើយអនុវត្តទិញបន្តិចម្ដងៗជាដំណាក់ហើយនេះគឺជាយុទ្ធសាស្រ្តឈ្នះៗក្នុងការវិនិយោគទិញមាស។

 

. ការប្រើប្រាក់កញ្ចប់លុយទិញមាស

សម្រាប់កញ្ចប់លុយក្នុងការវិនិយោគទិញមាសលោក ប៊ាន រតនាក៏បានណែនាំឲ្យប្រើប្រាស់កញ្ចប់លុយដែលមិនចាំបាច់យកមកវិនិយោគ។ ជាពិសេសប្រសិនបើអ្នកដែលជាអ្នកវិនិយោគច្រើនកន្លែងច្រើនវិស័យ អ្នកគួរលុយត្រឹមតែ១០%ទៅ១៥%នៃដើមទុនវិនិយោគសរុបរបស់អ្នកមកវិនិយោគលើមាសបានហើយ។

 

ឧទាហរណ៍ ឆ្នាំ២០២៦ អ្នកមានដើមទុន ៥ម៉ឺនដុល្លារក្នុងការវិនិយោគលើវិស័យផ្សេងៗដូចជា មាស ភាគហ៊ុន អចលនទ្រព្យនោះអ្នកគួរយកលុយទៅវិនិយោគមាសតែ១០ទៅ១៥%នៃដើមទុនវិនិយោគ៥ម៉ឺនដុល្លាររបស់អ្នក។ យ៉ាងណាមិញបើអ្នកពិតជាមានការបារម្ភពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នអ្នកអាចវិនិយោគ២០%លើមាស។

 

ត្រង់នេះអ្នកជំនាញភាគច្រើនក៏ណែនាំឲ្យអ្នកវិនិយោគលើមាសត្រឹមតែខ្ទង់ពី១០ទៅ១៥%ប៉ុណ្ណោះដើមដើមទុនវិនិយោគសរុបហើយមូលហេតុដែលគេមិនឲ្យវិនិយោគលើមាសច្រើនជ្រុលគឺដោយសារតែមាសមិនមែជាទ្រព្យដែលផ្ដល់ចំណូលជាលំហូរសាច់ប្រាក់ឡើយ។ ជាក់ស្ដែងបើអ្នកវិនិយោគហ៊ុនអ្នកបានចំណូលភាគលាភ អចលនទ្រព្យបានចំណូលពីការដាក់ជួល។ ចំណែកមាសវិញគឺពឹងលើការកើនឡើងនៃតម្លៃវាប៉ុណ្ណោះ ពោលគឺបើមាសមិនឡើងឬធ្លាក់ថ្លៃអ្នកមិនមានចំណូលឡើយ។

 

ជុំវិញហាងឆេងមាសនេះដែរ សម្រាប់បងប្អូនចង់ស្វែងយោល់កាន់តែច្បាស់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិ អាចតាមដានផេក STMarket Cambodia ឬទាក់ទងតេឡេក្រាម 085 396 521 ដើម្បីទទួលការប្រឹក្សាយោបល់បន្ថែម៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia