ដូចប្រិយមិត្តបានដឹងហើយនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនឡានជាច្រើនបានផលិតរថយន្ត ស៊ីសាំងតិចដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ធភាពល្មមៗក៏អាចទិញជិះបានដែរ។ យ៉ាងណាមិញថ្ងៃនេះដែរ Business Cambodia សុំធ្វើការណែនាំនូវរថយន្តខ្លាញ់គោមួយ១ដែល ប្រភេទ Sedan រាងស្អាត តម្លៃត្រឹម២ម៉ឺន$ស្តើងនៅខ្មែរ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ Roewe Motor Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត 𝑹𝒐𝒆𝒘𝒆 𝒊5 បានបំពាក់ដោយបច្ចេកវិទ្យាទំនើប រចនាបែបស្ព័រ ប្រើសាំងសុទ្ធ ខណៈចំណុចពិសេសរបស់រថយន្តនេះរត់ ១០០គីឡូម៉ែត្រ អស់សាំងត្រឹមតែ ៥.៩លីត្រ តែប៉ុណ្ណោះ ។
លើសពីនេះ 𝑹𝒐𝒆𝒘𝒆 𝒊5 ជាកំពូលរថយន្ត ដែលមានកម្លាំងម៉ាស៊ីន ១.៥លីត្រ បំពាក់ម៉ាស៊ីន GDI ជំនាន់ថ្មី ធ្វើឲ្យរថយន្ត មានកម្លាំងស្ទុះខ្លាំងដោយមិនចាំបាច់ប្រើ Turbo។ បើនិយាយអំពីតម្លៃវិញសម្រាប់ប្រិយមិត្តជាវឥឡូវនេះ នឹងទទួលបានតម្លៃពិសេសត្រឹមតែ ២៣,៩០០ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃពេញរហូតដល់ទៅ ២៥,៩០០ដុល្លារ។
គួរជម្រាបផងដែរថា សម្រាប់ការសាកសួរពត៌មានលម្អិត ប្រិយមិត្តអាចធ្វើការទំនាក់ទំនង 𝑯𝒐𝒕𝒍𝒊𝒏𝒆: 090 887 688 ឬ𝑻𝒆𝒍: 099 862 864 https://t.me/Houng_H99 ឬប្រិយមិត្តអាចទៅដល់ទីតាំងលក់ផ្ទាល់ក៏បាន ដែលមានទីតាំងស្ថិតនៅ៖ ផ្ទះលេខ 0276 ផ្លូវឧកញ៉ាម៉ុង ឫទ្ធី (Street 1928)សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕