ល្អណាស់! ផលិតផលខ្មែរ ៥ប្រភេទនេះ កំពុងតែធ្វើឱ្យក្រុមហ៊ុនបរទេសចាប់ចិត្តត្រៀមនាំចេញហើយ
ធី ស្រីល័ក្ខJULY 30 2024392 views

នេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះក្រុមហ៊ុន SCITCS ងស្វែងយល់ពីផលិតផលកសិកម្មមានសក្តានុពលកម្ពុជា ដោយមានគម្រោងនាំផលិតផលកសិកម្មកម្ពុជាទាំងនោះ ដូចជា ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ ដើម្បីទៅផ្គត់ផ្គង់នៅទីផ្សារចិន ខណៈកសិផលខ្មែរ២ប្រភេទទៀតដែលមានដូចជា គ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែរ ក៏កំពុងតែត្រៀមសម្រាប់នាំទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងជំនួប ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម គណៈប្រតិភូក្រុមហ៊ុន SCITCS បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោយពីសម្លឹងមើលឃើញពីគុណភាព និងរសជាតិនៃផលិតផលកសិកម្មកម្ពុជា ក្រុមហ៊ុននឹងសហការជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីឈានដល់ការនាំចេញទៅកាន់ទីផ្សារគោលដៅរបស់ខ្លួនផងដែរ។

៣០

ជាមួយគ្នានោះដែរ លោកស្រី ឃី មុន្នី ដែលជាអគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បាននិយាយថា កាលពីកន្លងទៅក្រុមហ៊ុនបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយ ផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុបនិងអាមេរិកហើយទទួលបានការគាំទ្រខ្លាំង។ ហើយពេលនេះ ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់នូវផលិតផលកសិកម្មរបស់ខ្មែរយើងដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហ៊ានបន្ទាប់នេះគឺគ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែររបស់យើងដែលអាចឈានជើងចូល លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។

២៨

លើសពីនេះទៅទៀត មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បាននិងកំពុងនាំអង្ករទៅកាន់ប្រទេសដាណាម៉ាក ប្រទេសហូឡង់ ប្រទេសអង់គ្លេស ប្រទេសអូស្ត្រាលី ប្រទេសបារាំង ប្រទេសហ្វាំងឡង់ ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក រួចហើយ។

២៩

គួរបញ្ជាក់ថា ការនាំគ្រាប់ស្វាយចន្ទីរទៅទីផ្សារអឺរ៉ុបនេះ នឹងជួយបើកច្រកទីផ្សារដ៏ធំសម្រាប់កសិករធ្វើចំការស្វាយចន្ទីរខ្មែរ ដែលរហូតមកទល់ពេលនេះស្វាយចន្ទីរខ្មែរអាចលក់ចេញអោយបានតែចំពោះឈ្មួញកណ្តាលពីប្រទេសជាប់របងដែលទិញពីចំការខ្មែរហើយយកទៅកែច្នៃដើម្បីលក់ចេញតែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia