ច្នៃបញ្ហាបង្កើតឱកា.ស! សហគ្រិន១រូបយកបញ្ហាគ្រោះធម្មជាតិ ច្នៃជាគំនិតរកស៊ី អាចរកចំណូលបានខ្ទង់ពា.ន់ដុល្លារ
Sambat SokhlangMARCH 26 2024163 views

ដោយសារតែការមើលឃើញពីគ្រោះធម្មជាតិក្នុងប្រទេសរបស់ខ្លួន ដែលតែងតែកើតឡើងជាហូហែរពីការបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យយុវជនម្នាក់ នឹកឃើញគំនិតបង្កើតជាសិប្បកម្មមួយដែលអាចជួយទៅដល់បរិស្ថានបានហើយថែមទាំងអាចរកចំណូលសម្រាប់ខ្លួនឯងបានមួយខែរាប់ពាន់ដុល្លារ។

0018e8f2 9457 4c34 B7fa 4c2218127c74

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា​ Alhaji Ahmad Siraj Bah គឺជាយុវជនក្រីក្រមួយរូបរស់នៅក្នុងប្រទេស Sierra Leone ដោយសារតែជីវកម្មកាលនៅវ័យជំទង់ Bah បានបង្ខំចិត្តចេញឆ្ងាយផ្ទះឆ្ងាយគ្រួសារដើម្បីទៅធ្វើការនៅស្រុកផ្សេង ប៉ុន្តែសំណាងមិនល្អកាលពីឆ្នាំ ២០១៧ ដោយសារមានគ្រោះធម្មជាតិរអិលបាក់ដីដែលបង្ករឡើងដោយសារការបាត់បង់ព្រៃឈើ ក្នុងគ្រោះធម្មជាតិនោះបានធ្វើឱ្យក្រុមគ្រួសាររបស់ Bah បានបាត់បង់ជីវិតទៅ។ក្នុងសោកនាថកម្មនោះ បានធ្វើឱ្យយុវជនរូបនោះចងចាំមិនភ្លេច រហូតបានធ្វើឱ្យគាត់ព្យាយាមស្វះស្វែងរកវិធីថ្មីៗជាច្រើនធ្វើយ៉ាងណាដើម្បីទប់ស្កាត់គ្រោះធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ។

3becc0f7 949d 46aa 9f5c D4f4bdb238fc

ទើបនៅដើមឆ្នាំ ២០២១ យុវជនរូបនេះបានយកប្រាក់សន្សំដែលខ្លួនមានប្រមាណជា ២០ដុល្លារ ចាប់ផ្តើមអាជីវកម្មមួយឡើង គឺអាជីវកម្មផលិតធ្យូងអនាម័យចេញពីសំបកដូង ស្រកីដូង និងត្រឡោកដូង ដោយបានដាក់ឈ្មោះក្រុមហ៊ុននោះថា “Rugsal Trading”។ជាការពិតណាស់លុយ ២០ដុល្លារ វាមិនអាចយកធ្វើអ្វីបាននោះទេ ប៉ុន្តែសហគ្រិនវ័យក្មេងខាងលើបានប្រើគំនិតដែលខ្លួនមានដើមប្រមូលទុនពីអ្នកមានធនធានជាច្រើននាក់រហូតអាចប្រមូលទុនបានដល់ទៅ ២ម៉ឺនដុល្លារ ដើម្បីទិញម៉ាស៊ីន និងសម្ភារមួយចំនួនដើម្បីដំណើរការអាជីវកម្ម។

De349183 56cc 4a4c A719 419f6b1c7ae1

ក្រោយបានទុនគ្រប់គ្រាន់ដែលអាចធ្វើបានហើយ បាស៍ បានចាប់ផ្តើមដើរទិញសំបកដូងនៅក្នុងស្រុកភូមិក្បែរៗនោះដើម្បីយកទៅហាលសម្ងួតនឹងបោះចូលទៅក្នុងម៉ាស៊ីនដើម្បីបំបែកទៅជាកម្ទេចតូចៗរួចហើយទើបយកទៅដុតក្លាយជាធ្យូងសម្រេច ដែលត្រូវបានកាត់ជាបំណែកតូចៗ។បើតាមការលើករបស់បាស៍ បានឱ្យដឹងថា ធ្យូងអនាម័យដែលគាត់ផលិតបានគឺមានគុណភាពជាងធ្យូងធម្មតាដែលបានពីការដុតបំផ្លាញព្រៃឈើ ព្រោះធ្យូងរបស់គាត់អាចរក្សាកម្តៅបានរយៈពេល៤ម៉ោងឯងណោះ ចំណែកឯតម្លៃក្នុង១គីឡូ Bah លក់បាន ៧០សេន។

F3a04f68 82b8 462f Ba5f 4d8630f285c9

បន្ថែមពីនោះដែរ លោក Bah បានឱ្យជារៀងរាល់សប្តាហ៍គាត់អាចប្រមូលសំបកដូងបានចំនួន ២តោនដើម្បីយកផលិតធ្យូង ជាគោលដៅទៅពេលខាងមុខគាត់នឹងសម្រេចឱ្យបាន១០តោនក្នុងមួយសប្តាហ៍។ហើយជាមធ្យមក្នុងមួយថ្ងៃគាត់អាផលិតធ្យូងបានចំនួន ៥០០គីឡូក្រាម ជាមួយគ្នានោះគាត់បានបង្ហើបផងដែរថា ជាទូទៅក្នុងមួយខែគាត់អាចរកចំណូលបានពីការលក់ធ្យូងចំនួន ៤ពាន់ដុល្លារក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះបញ្ជាក់ឱ្យឃើញថា ក្នុងបញ្ហាតែងមានឱកាសសម្រាប់យើង ដូចសហគ្រិនវ័យក្មេងខាងលើ ត្រូវបាត់បង់គ្រួសារដល់ទៅ ៧នាក់ ក្នុងគ្រោះធម្មជាតិ ប៉ុន្តែគាត់មិនបាននៅកើតទុក្ខយូរឡើយផ្ទុយទៅវិញគាត់បានយកបញ្ហានោះទៅជាអាជីវកម្មកែខៃរហូតក្លាយជាចំណូលពាន់ដុល្លារ៕

71f7bb03 1c48 441d 9a03 67f4bf6fcb75

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia