ដំណឹងល្អ! ក្រុមហ៊ុនចិនមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ២៧០ហិកតានៅខេត្ដព្រះសីហនុ
Bunthoeun KoemJULY 30 202412.9 K views

ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ដែលជាក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន មានគម្រោងបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងខេត្ដព្រះសីហនុនៅលើផ្ទៃដីប្រមាណ ២០០ ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវល្បឿនលឿន។ 

453385842 911776564313944 9126662367881574125 N

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចថ្មីនេះដែរត្រូវបានរំលេចឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខាងលើកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

453257847 911776650980602 4172711321244513635 N

ក្នុងនោះ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណ អគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបាន ផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ។ ជាមួយគ្នានេះ ផងដែរ លោក កាំង ឡេង បានធ្វើបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់ កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា និងបានជម្រាប ជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ច សម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន៕

453263623 911776830980584 1670327320195774938 N

Special Economic Zone Feature

រូបតំណាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia