ឈានដល់ឆ្នាំ២០២៦ ហាងឆេងមាសបានបំបែកកំណត់ត្រាតម្លៃថ្មីដោយមាសលើទីផ្សារអន្តរជាតិបានហក់ឡើងដល់៥០៨៤ដុល្លារក្នុងមួយអោនដែលស្មើនឹង៦១២៥ដុល្លារក្នុងមួយតម្លឹងឬ៦១២ដុល្លារក្នុងមួយជី។
បើទោះបីជាពេលនេះ ហាងឆេងមាសបានឡើងដល់តម្លៃខ្ពស់ក៏ដោយ មានអ្នកជំនាញនិងធនាគារធំៗជាច្រើននៅលើពិភពលោកបានព្យាករថាតម្លៃហាងឆេងមាសអាចនឹងមានឱកាសបន្តឡើងថ្លៃថែមទៀត។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance អ្នកវិភាគនិងក្រុមហ៊ុនជាច្រើនបានតាមដានមាសយ៉ាងយកចិត្តទុកដាក់លើចលនារបស់មាស ហើយមានព្យាករថាមាសនៅតែបន្តឡើងដោយគ្មានអ្នកដឹងថាពេលណាទើបឈប់ឡើងនោះទេ។
យ៉ាងណាមិញបើយោងតាមការព្យាកររបស់ក្រុមហ៊ុន Yardeni Research របស់សហរដ្ឋអាមេរិកដែលជាក្រុមស្រាវជ្រាវនិងប្រឹក្សាលើការវិនិយោគជាសកលបានព្យាករថាមាសអាចនឹងហក់ឡើងដល់៦,០០០ដុល្លារក្នុងមួយអោននៅចុងឆ្នាំ២០២៦ ហើយឡើងដល់១០,០០០ដុល្លារក្នុងមួយអោនដែលស្មើនឹង១២,០៤៨ដុល្លារក្នុងមួយតម្លឹងឬ១,២០៤ដុល្លារក្នុងមួយជីនៅត្រឹមចុងឆ្នាំ២០២៩។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានកត្តាជាច្រើនដែលធ្វើឲ្យតម្លៃហាងឆេងមាសកាន់តែហក់ឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងបញ្ហាភូមិសាស្រ្តនយោបាយសកល ជាពិសេសការអនុវត្តដំឡើងពន្ធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសជាច្រើននៅលើពិភពលោកក៏ជាកត្ដារុញតម្លៃមាសឲ្យហក់ឡើងផងដែរ។
ក្រៅពីនេះ ការចំណាយច្រើនរបស់រដ្ឋាភិបាលអាមរិក បញ្ហាអតិផរណានិងការចុះខ្សោយនៃប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកក៏ជាកត្តារួមផ្សំដែលធ្វើឲ្យតម្លៃមាសបន្តឡើងថ្លៃឥតឈប់ឈរ។
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលទិញមាស ហាងមាសពេជ្រ ទីមង្គលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់បងប្អូនអាចទិញមាសនៅ ហាងមាសពេជ្រ ទីមង្គល់ទាក់ទងតាមលេខទូរស័ព្ទ 016 741 731៕


