បើទោះបីជាបច្ចុប្បន្នតម្លៃហាងឆេងមាសអន្តរជាតិកំពុងធ្លាក់ថ្លៃខ្លាំងមកត្រឹម៤៣៧២ដុល្លារក្នុងមួយអោន(ស្មើនឹង៥២៦៧ដុល្លារក្នុង១តម្លឹងឬ៥២៦ដុល្លារក្នុង១ជី)ពិតមែន ប៉ុន្ដែត្រូវបានអ្នកជំនាញព្យាករថាតម្លៃមាសនឹងហក់ឡើងខ្ពស់វិញនៅប៉ុន្មានឆ្នាំខាងមុខទៀត។
បើយោងតាមការចុះផ្សាយរបស់Kitco ដែលជាវេបសាយវិភាគតម្លៃហាងឆេងមាស លោក Doug Moglia ដែលជាអ្នកយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Rockefeller Global Investment Management បានព្យាករថានៅឆ្នាំ២០២៧ខាងមុខ តម្លៃមាសអាចឡើងដល់៥៥០០ដុល្លារក្នុងមួយអោន និងបន្តឡើងដល់៨០០០ដុល្លារក្នុងមួយអោន មុនឆ្នាំ២០៣០ ហើយអាចនឹងឡើងដល់១០,០០០ដុល្លារក្នុង១អោន(ស្មើនឹង១២,០៤៨ដុល្លារក្នុង១តម្លឹងឬ១,២០៤ដុល្លារក្នុង១ជី)នៅត្រឹមឆ្នាំ២០៣០។
ជុំវិញការព្យាករពីតម្លៃថាតម្លៃមាសអាចហក់ឡើងដល់១២,៨៤ដុល្លារក្នុងមួយតម្លឹងនៅត្រឹមឆ្នាំ២០៣០ខាងមុខ លោក Moug Moglia ក៏បានបង្ហើបពីកត្តាចម្បងធំៗមួយចំនួនខាងក្រោមដែលអាចជួយរុញតម្លៃមាសឲ្យឡើងខ្ពស់កប់ពពកបែបនេះ។
១. ធនាគារកណ្ដាលប្រមូលទិញមាសច្រើន៖ តាំងពីបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនពីឆ្នាំ២០២២មកធនាគារកណ្ដាលនៃប្រទេសជាច្រើនលើពិភពលោកនាំគ្នាប្រមូលទិញមាសដោយសារព្រួយបារម្ភថាលុយដុល្លារអាចមានហានិភ័យផ្នែកនយោបាយ។
២. ប្រទេសជាច្រើនកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ៖ ប្រទេសជាច្រើនឃើញថាមាសមិនមានគ្រប់គ្រងដោយភាគីទី៣ណាឡើយ ហើយបច្ចុប្បន្នប្រទេសជាច្រើនបានយកមាសធ្វើជាទុនបម្រុងជាជាងប្រាក់ដុល្លារអាមេរិក។
៣. ប្រាក់ដុល្លារខ្សោយរុញមាសឡើង៖ លោក Moug Moglia ថាឆ្នាំ២០២៥ភាពកម្សោយនៃប្រាក់ដុល្លារបានរុញមាសឲ្យឡើងថ្លៃហើយប្រាក់ដុល្លារអាចនឹងកាន់តែចុះផ្សាយ។
៤. អ្នកវិនិយោគនឹងចូលវិនិយោគមាស៖ ដំបូងដៃ ធនាគារកណ្ដាលប្រមូលទិញមាស ហើយបន្ទាប់មកទៀតក្រុមអ្នកវិនិយោគនឹងចូលវិនិយោគលើមាសទ្រង់ទ្រាយធំ។
៥. ការព្រួយបារម្ភពីបំណុលរបស់អាមេរិក៖ បំណុលជាតិរបស់អាមេរិកបានកើនឡើងយ៉ាងគំហុកដល់ជាង៤០ពាន់ពាន់លានដុល្លារ។ ការកើនឡើងនៃបំណុលអាមេរិកធ្វើឲ្យមានការព្រួយបារម្ភខណៈអាមេរិកជាអ្នកកាន់ចង្កូតសេដ្ឋកិច្ចពិភពលោក។
៦. ភាពតានតឹងភូមិសាស្រ្តនយោបាយ៖ យើងដឹងហើយស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូចជាបញ្ហាសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌និងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ បញ្ហានេះធ្វើឲ្យមាសនៅតែមានតម្រូវការ។
សូមបញ្ជាក់ផងដែរថាអ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែជាការព្យករប៉ុណ្ណោះមិនប្រាកដថា១០០% មាសនឹងឡើងនោះទេ។ ដូច្នេះដើម្បីជាយុទ្ធសាស្រ្តឈ្នះៗសូមកុំយកលុយច្រើនជ្រុលទៅទិញមាសព្រោះអ្នកអាចនឹងកប់លុយប្រសិនបើមាសមិនឡើងព្រោះមាសមិនមែនជាទ្រព្យបង្កើតចំណូលឡើយពោលគឺវាពឹងតែលើការកើនឡើងនៃតម្លៃតែប៉ុណ្ណោះ ខណៈដាក់លុយធនាគរបានការប្រាក់ វិនិយោគហ៊ុនបានភាគលាភ អចលនទ្រព្យបានចំណូលពីការដាក់ជួល។
ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ទិញមាសនិងគ្រឿងអលង្ការផ្សេងៗ បងប្អូនអាចទៅមើលនៅហាងពេជ្រ CSNJ Jewelry របស់ឧកញ៉ា ចិន សំណាង ដោយហាងពេជ្រមួយនេះគឺធ្វើការUpdate តម្លៃមាសនិងគ្រឿងអលង្ការតាមហាងឆេងមាសអន្តរជាតិ។ បងប្អូនចង់ទិញមាសនៅ CSNJ Jewelry អាចទាក់ទងតាមលេខទូរស័ព្ទ 017 477 704៕


