មាសធ្លាក់ថ្លៃខ្លាំង! ហាងឆេងមាសធ្លាក់ខ្លាំង នេះជារឿងធំៗ៣ដែលអ្នកត្រូវចងចាំ ពេលមាសធ្លាក់ថ្លៃ!
Toeuy HongFEBRUARY 2 202615.3 K views

កាលពីសប្ដាហ៍មុនហាងឆេងមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តដោយឡើងខ្ពស់បំផុតដល់៦៧៣ដុល្លារក្នុងមួយជី។ យ៉ាងណាមិញកាលពីថ្ងៃសុក្រសប្ដាហ៍មុនមាសបានចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងហើយថ្ងៃមាសក៏នៅតែបន្តធ្លាក់ថ្លៃថែមទៀត។​ ជាក់ស្ដែងថ្ងៃនេះមានធ្លាក់មកត្រឹម៥៣៦ដុល្លារក្នុងមួយជី។

 

ខណៈពេលហាងឆេងមាសកំពុងធ្លាក់ថ្លៃ បើអ្នកជាអ្នកវិនិយោគលើហាងឆេងមាស ខាងក្រោមនេះគឺជារឿងសំខាន់៣ដែលអ្នកគួរចងចាំ។

 

១. មាសធ្លាក់ថ្លៃគឺជារឿងធម្មតា

ការធ្លាក់ថ្លៃនៃហាងឆេងមាសគឺជារឿងធម្មតាទៅហើយ ដូច្នេះបើអ្នកជាអ្នកវិនិយោគលើមាសមិនចាំបាច់ខ្វល់ខ្វាយពេកនោះទេ។ ការធ្លាក់ថ្លៃគឺមិនអាចចៀសផុតនោះទេ ប៉ុន្ដែអ្នកត្រូវចាំថាថ្ងៃណាមួយមាសនឹងប្ដូរចលនាហក់ឡើងវិញ។

 

២. មាសគឺជាទ្រព្យសុវត្ថិភាព

 មាសគឺជាទ្រព្យសុវត្ថិភាពដែលអ្នកជំនាញជាច្រើនណែនាំថាអ្នកវិនិយោគគួរតែមានមាសនៅក្នុងផលបត្រវិនិយោគរបស់ខ្លួនព្រោះមាសគឺរក្សានូវតម្លៃជាក់លាក់ពោលគឺមិនថាសេដ្ឋកិច្ចល្អឬមិនល្អនោះទេមាសគឺជារបស់មួយដែលអាចរក្សាតម្លៃរបស់វាបានល្អ។ ដូច្នេះហើយពេលមានវិបត្តិម្ដងៗមនុស្សមួយចំនួនតែងតែទិញមាសទុក។

 

៣. មាសមិនអាចធ្លាក់ទៅរកតម្លៃដូចពីមុនទេ

អ្នកខ្លះអាចរងចាំពោលគឺចាំមាសធ្លាក់ថ្លៃទាបបំផុតចាំទិញ។ យ៉ាងណាមិញមាសមិនងាយធ្លាក់ថ្លៃទៅរកតម្លៃធូរថ្លៃដូចដែលអ្នកចង់បានឡើយ។ ជាក់ស្ដែងបច្ចុប្បន្នបញ្ហាមួយចំនួននៅតែកើតមានដូចជាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន អតិផរណានៅតែមិនទាន់ចុះ សេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូច្នេះហាងឆេងមាសមិនងាយធ្លាក់ថ្លៃខ្លាំងនោះទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia