ក្រុមហ៊ុនកម្ពុជា GOLD QUANTUM INVESTMENT CO.,LTD.ដែលគេស្គាល់ថាកំពុងវិនិយោគសាងសង់អគារទំនើបកម្ពស់៦ជាន់ នៅក្រុងសំពៅពូន ខេត្តកណ្ដាលនិងជាក្រុមហ៊ុនមួយដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យអចលនទ្រព្យ និងឧស្សាហកម្មកម្សាន្ត ត្រូវបានអនុម័តសម្រាប់ការចុះបញ្ជី OTC នៅសហរដ្ឋអាមេរិក។
កាលថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2023កន្លងមក ក្រុមហ៊ុន GOLD QUANTUM GROUP, Inc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GOLD QUANTUM INVESTMENT CO., LTD ត្រូវបានចុះបញ្ជីនៅលើទីផ្សារ OTC សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានអនុម័តដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក។ នេះគឺជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនមួយចំនួនដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាដែលបានចូលទីផ្សារអន្តរជាតិដោយជោគជ័យ ហើយវាមានសារៈសំខាន់ជាឯកសារយោងសម្រាប់វិនិយោគិនពិភពលោកមកបណ្តាក់ទុននៅកម្ពុជា។
ការយល់ព្រមក្នុងការចុះបញ្ជីនៅលើទីផ្សារ OTC នៅសហរដ្ឋអាមេរិកលើកនេះ សម្គាល់ថា Gold Quantum Group បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍។ តាមរយៈវេទិកានេះ ក្រុមហ៊ុននឹងពង្រឹងបន្ថែមនូវកេរ្តិ៍ឈ្មោះ និងឥទ្ធិពលអន្តរជាតិរបស់ខ្លួន ទាក់ទាញអ្នកវិនិយោគ និងដៃគូកាន់តែច្រើន ព្រមទាំងជំរុញការពង្រីក និងការរីកចម្រើនរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យ និងការកម្សាន្តរបស់កម្ពុជា។
ទន្ទឹមនឹងនេះដំណឹងដ៏សំខាន់នេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា វាយតម្លៃ ខ្ពស់ផងដែរ ដោយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចុះបញ្ជីក្រុមហ៊ុន Gold Quantum Group នាពេលខាងមុខ។ លោកស្រីជឿជាក់ថា នេះគឺជារបកគំហើញដ៏សំខាន់មួយសម្រាប់សហគ្រាសកម្ពុជានៅលើឆាកអន្តរជាតិ ហើយនឹងដើរតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Gold Quantum Group បន្តចូលរួមចំណែកបន្ថែមទៀតដល់វិបុលភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ការចុះបញ្ជីជោគជ័យរបស់ក្រុមហ៊ុន Gold Quantum Group នឹងចាក់បញ្ចូលនូវភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនោះ វាក៏ផ្តល់នូវឱកាសវិនិយោគដ៏សម្បូរបែប និងសក្តានុពលសម្រាប់វិនិយោគិនសកលផងដែរ។
លោក William Zhao ប្រធានក្រុមហ៊ុន Gold Quantum Group មានប្រសាសន៍ថា "យើងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះភាពជោគជ័យនៃការចុះបញ្ជីរបស់ក្រុមហ៊ុន Gold Quantum Group នៅលើទីផ្សារ OTC នៅសហរដ្ឋអាមេរិក។ យើងជឿជាក់ថា វានឹងក្លាយជាគំរូសម្រាប់ក្រុមហ៊ុនដទៃនៅកម្ពុជា ដែលបង្ហាញពីភាពរឹងមាំ និងសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា។ គោលដៅដ៏ធំបំផុតរបស់ក្រុមហ៊ុនគឺឆ្ពោះទៅកាន់ផ្សារហ៊ុន NASDAQ។ កក្តានេះជួយឱ្យប្រជាជនកម្ពុជាមានមជ្ឍដ្ឋានថ្មីដើម្បីអភិវឌ្ឍន៍កាន់តែខ្លាំង និងបង្កើតការងារដ៏សម្បូរបែបយើងទាំងអស់គ្នាទន្ទឹមរង់ចាំសមិទ្ធិផលធំធេងបន្តទៅទៀតលើឆាកអន្តរជាតិ។ ក្រុមហ៊ុន Gold Quantum Group នឹងបន្តរក្សានូវគុណតម្លៃនៃសុចរិតភាព ការច្នៃប្រឌិត និងឧត្តមភាព ហើយប្តេជ្ញាចិត្តបង្កើននូវគុណតម្លៃ និងប្រាក់ចំណេញខ្ពស់ជាងសម្រាប់វិនិយោគិន។ ក្រុមហ៊ុននឹងបន្តពង្រឹងការគ្រប់គ្រងផ្ទៃក្នុង កែលម្អសេវាកម្ម ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសុខុមាលភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនៃប្រទេសកម្ពុជា និងពិភពលោក។"
ទំនាក់ទំនងបន្ថែម Henry: +855 96 810 9485