គួទិញមាសទុកទេ? អ្នកជំនាញថាមាសអាចឡើងដល់ជាង១២០០$ក្នុង១ជីមែន ខណៈនេះជាពេលវេលាវាអាចឡើងដល់
Toeuy HongMARCH 12 202619 views

 កាលពី២ទៅ៣២ឆ្នាំមុនគំនិតក៏ដូចជាការព្យាករថាមាសអាចឡើងដល់១ម៉ឺនដុល្លារក្នុងមួយអោន( ស្មើនឹង១២,០៤៨ដុល្លារក្នុងមួយតម្លឹងឬ១,២០៤ដុល្លារក្នុងមួយជីគឺត្រូវបានគេសើចចំអក ប៉ុន្ដែមកដល់ពេលនេះទំនោរមាសអាចឡើងដល់ជាង១២០០ដុល្លារក្នុងមួយជីគឺអាចនឹងកើតមានពិតប្រាកដ។ នេះបើយោងតាមការព្យាកររបស់អ្នកជំនាញ។

 

លោកស្រី Chantelle Schieven ប្រធានស្រាវជ្រាវនៃក្រុមហ៊ុន Capitalight Research បានលើកឡើងថាកម្រិតនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលកើនឡើងខ្លាំងនៅប៉ុន្មាឆ្នាំចុងក្រោយនេះ ដូច្នេះមាសមិនពិបាកក្នុងការធ្វើដំណើរដល់១ម៉ឹនដុល្លារក្នុងមួយអោនឡើយ។

 

លោកស្រីបានបន្ថែមទៀតថា យោងតាមទំនោរនៃការកើនឡើងរបស់មាសកន្លងមកនេះ បើមាសបន្តទំនោរកើនឡើងបែបនេះ នោះនៅត្រឹមឆ្នាំ២០២៩តម្លៃមាសនឹងឡើងដល់១ម៉ឺនដុល្លារក្នុងមួយអោន។

 

លោកស្រីក៏បានបង្ហើបផងដែរថា បើទោះបីជាតម្លៃហាងឆេងមាសប្រែប្រួលឡើងចុះពិតមែន ប៉ុន្ដែសម្រាប់អ្នកវិនិយោគរយៈពេលវែងនឹងនៅទទួលបានអត្ថប្រយោជន៍ច្រើនពីទំនោរមាសឡើងថ្លៃនេះ។

 

 លោកស្រីថាមូលហេតុចម្បងដែលធ្វើឲ្យតម្លៃហាងឆេងមាសបន្តឡើងទៅមុខគឺបំណុលសកលកាន់តែកើនឡើងហើយការកើនឡើងនេះបង្កើតបានជាការផ្លាស់ប្ដូរផ្នែកភូមិសាស្រ្តនយោបាយដែលធ្វើឲ្យតម្លៃហាងឆេងមាសកាន់តែបន្តឡើងថ្លៃថែមទៀត៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia