គួរទិញ ឬលក់? ធនាគារធំបំផុតលើលោក ព្យាករណ៍ពីតម្លៃមាសបែបនេះ ក្នុងបំណាច់ឆ្នាំ ២០២៦
Kan DaraFEBRUARY 4 202630.2 K views

ក្នុងសប្តាហ៍ដំបូងនៃខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថាប័នហិរញ្ញវត្ថុយក្ស J.P. Morgan បានធ្វើការកែសម្រួលការព្យាករណ៍តម្លៃមាសរបស់ខ្លួនជាថ្មី ដោយមើលឃើញថា មាសនឹងនៅតែជា តួឯកក្នុងទីផ្សារវិនិយោគ បើទោះបីជាមានការប្រែប្រួលតម្លៃខ្លាំងក្នុងរយៈពេលខ្លីក៏ដោយ។

 

អ្នកវិភាគរបស់ធនាគារ J.P. Morgan បានបង្កើនទំនុកចិត្តយ៉ាងខ្លាំងលើទីផ្សារមាស ដោយដំឡើងតម្លៃគោលដៅពី ៥,០៥៥ ដុល្លារ ដល់ ,៣០០ ដុល្លារ ក្នុងមួយអោនសម្រាប់ដំណាច់ឆ្នាំ ២០២៦ ដែលស្មើនឹងការកើនឡើងប្រហែល ៣៤% ពីកម្រិតបច្ចុប្បន្ន។

 

ក្នុងនោះតាមរយៈរបាយការណ៍ដែលដឹកនាំដោយលោក Gregory Shearer នាយកប្រតិបត្តិ និងជា ប្រធានផ្នែកស្រាវជ្រាវលោហៈធាតុ នៅធនាគារ J.P. Morgan បានបង្ហាញហេតុផលធំៗ ៣ ដែលធ្វើឲ្យតម្លៃមាសហក់ឡើងខ្លាំង៖

 

-       តម្រូវការពីធនាគារកណ្តាល៖ ធនាគារកណ្តាលនៃប្រទេសនានានៅតែបន្តទិញមាសដើម្បីធ្វើពិពិធកម្មទុនបម្រុង ចៀសឆ្ងាយពីការពឹងផ្អែកលើរូបិយប័ណ្ណក្រដាស (ដូចជាប្រាក់ដុល្លារ)។ គេរំពឹងថាធនាគារកណ្តាលនឹងទិញរហូតដល់ ៨០០ តោនក្នុងឆ្នាំ ២០២៦។

 

-       ទំនុកចិត្តលើ ទ្រព្យសកម្មពិត៖ អ្នកវិនិយោគកំពុងបង្វែរអារម្មណ៍ពីទ្រព្យសកម្មលើក្រដាស (ដូចជាមូលបត្របំណុល) មកកាន់ទ្រព្យសកម្មពិត ដូចជាមាស ដើម្បីការពារហានិភ័យសេដ្ឋកិច្ច។

 

-       ភាពធន់នឹងការប្រែប្រួល៖ ទោះបីជាទីផ្សារមាសមានការធ្លាក់ចុះខ្លីៗ កាលពីពេលថ្មីៗនេះក៏ដោយ ក៏អ្នកវិភាគមើលឃើញថា និន្នាការកើនឡើងក្នុងរយៈពេលមធ្យមនៅតែរឹងមាំខ្លាំង។

 

យ៉ាងណាមិញ នេះគ្រាន់តែជាការព្យាករណ៍របស់ក្រុមអ្នកជំនាញប៉ុណ្ណោះ ចំពោះតម្លៃជាក់ស្តែងនាពេលអនាគតមានការប្រែប្រួលមិនច្បាស់លាស់ឡើយ។ ដូច្នេះមុនពេលបងប្អូនសម្រេចចិត្ត ទិញ ឬលក់ ចូរធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន ចៀសវាងការខាតបង់។

 

គួរជម្រាបថា បច្ចុប្បន្នតម្លៃមាសបានហក់ឡើងខ្ពស់ខ្លាំង បំបែកកំណត់ត្រាប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ ប្រសិនបើបងប្អូនមានតម្រូវការចង់ទិញ ឬលក់មាស អាចធ្វើការទំនាក់ទំនងទៅកាន់ ហាងភូមិមាស ដែលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 081546999 / 011958911 / 012529959៕

 

Screenshot 2026 02 19 at 9.05.13 in the Morning Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia