តាមដានផង! ហាងឆេងមាសថ្ងៃនេះបានធ្លាក់ចុះជាង ២០០លេខ ព្រោះតែសង្គ្រាមនៅមជ្ឈឹមបូព៌ា
Pov SaruMARCH 23 20263.3 K views

មាស ធ្លាប់បង្កើតកំណត់ត្រាមានតម្លៃខ្ពស់ខ្លាំងកាលពីអំឡុងឆ្នាំ ២០២៥ ប៉ុន្តែនៅដើមខែ មីនា ឆ្នាំ២០២៦ ហាងឆេងរបស់វាក៏ស្រាប់តែដាំក្បាលចុះវិញយ៉ាងគួរភ្ងាក់ផ្អើល។ មាស បានធ្លាក់ចុះមកនៅត្រឹម ៤,៣៥០ ដុល្លារក្នុងមួយអោន (៥,២៤០ដុល្លារក្នុងមួយដំឡឹង) គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦។

 

ដោយឡែក យោងតាមការចុះផ្សាយរបស់ The street ត្រឹមរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះតម្លៃមាសបានធ្លាក់ចុះជាង ៥០០ដុល្លារនិងខាតបង់ជាង ១៤% ចាប់តាំងពីការវាយប្រហាររបស់ សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើ អ៊ីរ៉ង់ បានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ មាស ធ្លាប់តែត្រូវបានគេចាត់ទុកថាជាទ្រព្យ សុវត្ថិភាពបំផុត នៅពេលមានសង្គ្រាមកើតឡើងប៉ុន្តែលើកនេះវាបែរជាធ្លាក់ចុះវិញដោយសារ៖ ឥទ្ធិពលនៃតម្លៃប្រេង, ប្រាក់ដុល្លារឡើងថ្លៃ, ការលក់ចេញពីស្ថាប័នធំៗ៖ មូលនិធិមាស (Gold ETFs) បានលក់មាសចេញជាង ៦០ តោនក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយ។

 

តែទោះបីជាបច្ចុប្បន្នតម្លៃនៅតែបន្តធ្លាក់ចុះខ្លាំង ក៏ធនាគារធំៗដូចជា J.P. Morgan និង Wells Fargo នៅតែរក្សាការព្យាករណ៍រយៈពេលវែងដដែលថា មាសអាចនឹងឡើងដល់លើស ៦,១០០ ដុល្លារ ដោយសារការទិញទុកពីសំណាក់ធនាគារកណ្តាលនានាជុំវិញពិភពលោក៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia