មាសធ្លាក់ទៀតហើយ! ហាងឆេងមាសធ្លាក់ថ្លៃ ខណៈតម្លៃប្រេងអន្តរជាតិបន្តធ្លាក់ថ្លៃថែមទៀត
Toeuy HongJUNE 18 20269.6 K views

 

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃជាង១០០លេខ ដោយធ្លាក់ចុះមកត្រឹម៤១៨៤ដុល្លារក្នុងមួយអោន( ស្មើនឹង៥០៤២ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥០៤ដុល្លារក្នុងមួយជី) ខណៈតម្លៃប្រេងអន្តរជាតិក៏បន្តធ្លាក់ចុះផងដែរ។

 

មាសបានចាប់ផ្ដើមរងសម្ពាធនិងចាប់ផ្ដើមធ្លាក់ថ្លៃក្រោយពីលោក Kevin Warsh ដែលជាប្រធានធនាគារកណ្ដាលថ្មីរបស់អាមេរិកបានចាប់ផ្ដើមចូលកាន់តំណែងនិងចាប់ផ្ដើមធ្វើការដោយរក្សាអត្រាការប្រាក់ដុល្លារឲ្យនៅថេរហើយអាចនឹងធ្វើការដំឡើងការប្រាក់នាពេលខាងមុខ

 

 ការរក្សាអត្រាការប្រាក់ដុល្លារនៅថេរខណៈអត្រាការប្រាក់ដុល្លារបច្ចុប្បន្ននៅខ្ពស់ស្រាប់ហើយនោះបានដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះ ព្រោះអ្នកវិនិយោគងាកទៅវិនិយោគលើបណ្ណបំណុលនិងប្រាក់ដុល្លារខណៈកាន់បណ្ណបំណុលនិងប្រាក់ដុល្លារទទួលបានការប្រាក់តែមាសមិនមានផ្ដល់ការប្រាក់ឡើយ។

 

ក្រៅពីកត្តាការប្រាក់ដុល្លារដែលដាក់សម្ពាធលើហាងឆេងមាស ប្រាក់ដុល្លារខ្លួនឯងក៏ជាកត្តាមួយទៀតដែលធ្វើឲ្យមាសធ្លាក់ចុះផងដែរ។ ជាក់ស្ដែងបន្ទាប់ពីឡើង Kevin Warsh ចូលកាន់តំណែងជាប្រធានធនាគារកណ្ដាលអាមេរិក ប្រាក់ដុល្លារចាប់ផ្ដើមឡើងថ្លៃ ហើយដាក់សម្ពាធឲ្យមាសចុះ។

 

ចំពោះការកត្តាផ្សេងទៀតធ្វើឲ្យមាសចុះគឺតម្រូវការមាសមានការធ្លាក់ចុះ។ បន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពនិងបើកច្រកHormuz ឡើងវិញ អ្នកវិនិយោគមិនសូវព្រួយបារម្ភហើយលុយចាប់ផ្ដើមធ្វើចលនាចេញពីមាសទៅរកការវិនិយោគមួយចំនួនដូចជាភាគហ៊ុននិងការវិនិយោគផ្សេងៗទៀត៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia