តាមដានផង! ហាងឆេងមាសធ្លាក់ថ្លៃជាង៣០០លេខ ស្របពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅ
Toeuy HongMARCH 19 202620.8 K views

 

ថ្វីត្បិតតែបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅពិតមែន មិនអាចរុញតម្លៃមាសឲ្យហក់ឡើងបានទេ ផ្ទុយទៅវិញពេលនេះមាសបែរជាធ្លាក់ចុះខ្លាំង។ ជាក់ស្ដែងនៅយប់នេះមាសធ្លាក់ថ្លៃខ្លាំង ដោយធ្លាក់ចំនួន៣១៤ដុល្លារមកត្រឹម៤៦៣៩ដុល្លារក្នុងមួយអោន( ស្មើនឹង៥៥៨៩ដុល្លារក្នុងមួយតម្លឹងឬ៥៥៨ដុល្លារក្នុងមួយជី)

 

មូលហេតុដែលមានបន្តធ្លាក់ថ្លៃខ្លាំងទោះជាមានបញ្ហាសង្រ្គាមគឺដោយសារប្រាក់ដុល្លារឡើងថ្លៃ។ ជាធម្មតាមាសតែងតែដើរផ្ទុយនឹងប្រាក់ដុល្លារ ពោលគឺបើប្រាក់ដុល្លារខ្លាំងមាសនឹងធ្លាក់ថ្លៃ។ ជាក់ស្ដែងពេលនេះប្រាក់ដុល្លារឡើងថ្លៃ អ្នកវិនិយោគលក់មាសមកកាន់ដុល្លារវិញដែលដាក់សម្ពាធមាសឲ្យដាំក្បាលចុះ។

 

ក្រៅពីនេះ មូលហេតុមួយទៀតដែលដាក់សម្ពាធមាសនៅពេលនេះគឺការរំពឹងនៃការដំឡើងអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិក។ ថ្មីៗនេះធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានប្រកាសថាធនាគារកណ្ដាលនៅរក្សាអត្រាការប្រាក់នៅដដែលដោយមិនមានការទម្លាក់ទេដោយសារប្រេងឡើងថ្លៃដែលអាចធ្វើឲ្យអតិផរណាកើនឡើង ដូច្នេះធនាគារកណ្ដាលរក្សាការប្រាក់ដដែលឬអាចដំឡើងការប្រាក់ដើម្បីទប់អតិផរណា។

 

 ជាទូទៅពេលធនាគកណ្ដាលរបស់អាមេរិកដំឡើងការប្រាក់ដុល្លារធ្វើឲ្យការប្រាក់សន្សំនៅធនាគារកាន់ថ្លៃ ដូច្នេះតម្លៃមាសតែងតែធ្លាក់ចុះព្រោះអ្នកវិនិយោគលក់មាសចេញមកកាន់ដុល្លារវិញខណៈមាសមិនផ្ដល់ការប្រាក់ តែដាក់លុយធនាគារបានការប្រាក់។ ជាពិសេសពេលនេះអ្នកវិនិយោគកំពុងរងចាំហើយក៏រំពឹងថាធនាគារកណ្ដាលអាមេរិកអាចនឹងដំឡើងការប្រាក់ដូច្នេះហើយទើបមាសរងសម្ពាធហើយកាន់តែដាំក្បាលចុះ។

 

 ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ទិញមាសនិងគ្រឿងអលង្ការផ្សេងៗ បងប្អូនអាចទៅមើលនៅហាងពេជ្រ CSNJ Jewelry របស់ឧកញ៉ា ចិន សំណាង ដោយហាងពេជ្រមួយនេះគឺធ្វើការUpdate តម្លៃមាសនិងគ្រឿងអលង្ការតាមហាងឆេងមាសអន្តរជាតិ។ បងប្អូនចង់ទិញមាសនៅ CSNJ Jewelry អាចទាក់ទងតាមលេខទូរស័ព្ទ 017 477 704

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia