ក្រោយលំហូរកើនឡើងបំបែកកំណត់ត្រាជាបន្តបន្ទាប់ តម្លៃមាសបានដាំក្បាលចុះខ្លាំងក្នុងសប្តាហ៍នេះ ដែលធ្លាក់ចុះជាង ៦% ស្មើនឹងជិត ៣០០ដុល្លារក្នុងមួយអោន ខណៈជាការធ្លាក់ដ៏ធំសម្បើមបំផុតក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ។ ខាងក្រោមគឺជាមូលហេតុធំៗ ៣ ដែលធ្វើឲ្យតម្លៃមាសមានសន្ទុះធ្លាក់ចុះខ្លាំង យោងតាម CBS NEWS ចុះផ្សាយនាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥៖
១/. ការលក់ចេញដើម្បីយកផលចំណេញ៖ មាសបានឡើងដល់តម្លៃខ្ពស់បំបែកកំណត់ត្រាម្តងហើយម្តងទៀតក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឲ្យអ្នកវិនិយោគមានក្តីបារម្ភ និងសង្ស័យចំពោះការប្រែប្រួលតម្លៃបន្ទាប់។ ជាក់ស្តែង ទីផ្សារធំៗដូចជា ETF ឬធនាគារជាតិសម្រុកលក់មាសចេញ ដើម្បីកាត់យកផលចំណេញ នោះនឹងនាំឲ្យតម្លៃមាសត្រូវបានទាញចុះដោយសម្ពាធទីផ្សារ។ នេះជាបញ្ហាដែលកើតឡើងជាប្រចាំនៅពេលតម្លៃឡើងខ្ពស់ជាងស្ថានភាពធម្មតា។
២/. ភាពរឹងមាំនៃរូបិយប័ណ្ណដុល្លារអាមេរិក (USD)៖ មាសជាទ្រព្យសម្បត្តិ មិនផ្តល់ប្រាក់ចំណេញ ឬហៅថា Non-yielding Asset។ បើធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក បន្តរក្សា ឬបន្ថែមការប្រាក់ឲ្យខ្ពស់ នោះគេនឹងវិនិយោគលើលុយដុល្លារ ឬប័ណ្ណបំណុលរដ្ឋ (Treasury Bonds) ផ្ទុយពីមាស។ នេះគឺជាហេតុផលដ៏ធំបំផុតមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃមាសនៅក្នុងទីផ្សារពិភពលោក។
៣/. ការធ្លាក់ចុះនៃតម្រូវការសុវត្ថិភាព៖ មាសត្រូវបានគេចាត់ទុកថាជាជម្រើសសុវត្ថិភាពក្នុងគ្រាមានហានិភ័យផ្នែកសេដ្ឋកិច្ច ឬភាពតានតឹងនៃភូមិសាស្ត្រនយោបាយ។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពពាណិជ្ជកម្មអន្តរជាតិ កំណើនសេដ្ឋកិច្ចសកល និងការបន្ថយកម្តៅជម្លោះនៃភ្លើងសង្រ្គាម បានធ្វើឲ្យតម្លៃមាសធ្លាក់ចុះ។
យ៉ាងណាមិញ ធនាគារធំៗដូចជា Citi Group បានបញ្ចេញការព្យាករណ៍ថា តម្លៃមាសអាចនឹងធ្លាក់ទៅក្រោម ៣០០០ដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារទំហំពាណិជ្ជកម្មសកលល្អ និងតំហយចុះនៃការវិនិយោគលើមាស ខណៈការព្យាករណ៍ទាំងនេះក៏ជាមូលហេតុបង្កអារម្មណ៍អវិជ្ជមានដល់តម្លៃមាសផងដែរ។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសអន្តរជាតិដើម្បីរកចំណូលបន្ថែម និងមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ដែលជាស្ថាប័នត្រូវបានធ្វើការវិនិយោគដោយក្រុមហ៊ុន BVI Treasure East Holding ជាលើកដំបូង និងធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងវិស័យ Forex ឬ (ការជួញដូរតម្លៃហាងឆេង មានដូចជា មាស ប្រាក់ រូបិយប័ណ្ណអន្តរជាតិ ប្រេងឆៅ និងមានផលិតផលកសិកម្ម និងឧស្សហកម្មមួយចំនួនទៀតដូចជា ពោត ស្រូវសាលី ក្រដាសកាតុង…។ល។ ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៥ ៦៦៦ ៥៩៦៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


